Facebook Twitter Google+ Share

លោក គីម ជុងអ៊ុន អាចនឹងធ្វើទស្សនកិច្ច នាវារុស្ស៊ី ក្នុងអំឡុងជំនួប កំពូលជាមួយលោក ពូទីន

2019-4-24 09:38| jupi |Tnaot

បរទេស៖ យោងតាមសេចក្តីរាយការណ៍ មួយពីទីភ្នាក់ងារសារព័ត៌ មាន UPI បានឲ្យដឹងថា ជំនួបកំពូលដំបូង របស់លោក គីម ជុងអ៊ ...

បរទេស៖ យោងតាមសេចក្តីរាយការណ៍ មួយពីទីភ្នាក់ងារសារព័ត៌ មាន UPI បានឲ្យដឹងថា ជំនួបកំពូលដំបូង របស់លោក គីម ជុងអ៊ុន ជាមួយប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន អាចនឹងរួមបញ្ចូល ទាំងដំណើរទស្សនកិច្ចមួយ ទៅមើលកងនាវាប៉ាស៊ីហ្វិករបស់ទ័ពជើងទឹករុស្ស៊ី។



ទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ បានរាយការណ៍នៅ ថ្ងៃចន្ទថា លោក គីម ជុងអ៊ុន អាចនឹងចូលរួមទស្សនាការ សម្តែងរបាំ Mariinsky Ballet និងឈប់នៅក្បែរអាងចិញ្ចឹមត្រីដ៏ធំបំផុត នៅភាគខាងកើតនៃ ប្រទេសរុស្ស៊ី នៅក្នុងអំឡុងពេលជំនួបកំពុល នាសប្ដាហ៍នេះ ហើយលោក គីម ចាងសុន អនុប្រធាននៃគណៈកម្មាធិការកិច្ចការរដ្ឋ កំពុងតែធ្វើការ ត្រួតពិនិត្យទីក ន្លែងផ្សេងៗគ្នា។


យោងតាមប្រភពព័ត៌មាន ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា នឹងដាក់កម្រងផ្កានៅកន្លែងនាវាទ័ពជើងទឹករុស្ស៊ី ហើយនឹងធ្វើការទស្សនកិច្ច សួរសុខទុក្ខនិស្សិតនិងអ្នកស្រាវជ្រាវរបស់កូរ៉េខាងជើង ដែលស្នាក់នៅក្នុងប្រទេសរុស្ស៊ី៕ 


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top