Facebook Twitter Google+ Share

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងធ្វើដំណើរ តាមរថភ្លើង ទៅកាន់រុស្ស៊ី ដើម្បីជួបប្រជុំជាមួយលោក វ្ល៉ាឌីមៀរ ពូទីន ...

2019-4-24 14:39| jupi | Tnaot

​សារព័ត៌មានប៊ីប៊ីស៊ី បានផ្សាយ នៅព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នេះថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ...

​សារព័ត៌មានប៊ីប៊ីស៊ី បានផ្សាយ នៅព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នេះថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កំពុងធ្វើដំណើរទៅកាន់ភាគខាងកើត នៃប្រទេស ដើម្បីជួបប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ។ 



ប្រភពព័ត៌មានខ្លះ បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន ធ្វើដំណើរតាមរថភ្លើងឯកជនរបស់ខ្លួន ហើយនេះក៏ជាជំនួបកំពូលដំបូងបំផុតជាមួយប្រធានាធិបតីរុស្ស៊ី ។

វិមានក្រឹមឡាំង បានបញ្ជាក់ថា ជំនួបកំពូល រវាងមេដឹកនាំ នៃប្រទេសទាំងពីរ ធ្វើឡើង នៅមិនឆ្ងាយពីទីក្រុងកំពង់ផែតំបន់ប៉ាសីហ្វិក Vladivostok នោះឡើយ ហើយជំនួបកំពូលនេះ នឹងធ្វើឡើង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នេះ ។ មេដឹកនាំទាំងពីរនឹងពិភាក្សា ផ្តោតសំខាន់ទៅលើបញ្ហានុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ។


ក្រុមអ្នកវិភាគ បានលើកឡើងថា លោក គីម ជុងអ៊ុន ស្វែងរកជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនទទួលបានជោគជ័យ ទើបនាំឲ្យមានជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន វិញម្តង ។


កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ លោកដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបប្រជុំកំពូល នៅប្រទេសវៀតណាម ដើម្បីដោះស្រាយអំពីកម្មវិធីអាវុធនុយក្លេអ៊ែរ ប៉ុន្តែជំនួបកំពូលមួយដង ជាពីរដង នោះ នៅមិនទាន់សម្រេចបានជោគជ័យអ្វីជាដុំកំភួននៅឡើយ។


លោក Yuri Ushakov ជំនួយការនយោបាយបរទេសរបស់លោកពូទីន បានថ្លែងថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េ «ហាក់មានស្ថិរភាពបន្តិចហើយ» នាអំឡុងខែចុងក្រោយៗនេះ ហើយថា ប្រទេសរុស្ស៊ីកំពុងជួយពង្រឹងបន្ថែមដល់សកម្មភាពវិជ្ជមាន នៅក្នុងកិច្ចការទាំងអស់នេះ ។

សូមរំឭកថា មេដឹកនាំប្រទេសរុស្ស៊ី កាលពីអតីតកាល ធ្លាប់ពាក់ព័ន្ធនៅក្នុងជំនួបពិភាក្សាបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។


អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល ឪពុករបស់លោកគីម ជុងអ៊ុន ធ្លាប់បានជួបប្រជុំ ជាអតីតប្រធានាធិបតីរុស្សី  លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev ) នៅក្នុងអំឡុងឆ្នាំ២០១១ ។


អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានថ្លែងថា ប្រទេសរុស្ស៊ី បាន«ចែករំលែកទស្សនៈ» ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ និងស្វែងរកសន្តិភាព នៅលើឧបទ្វីបទាំងមូល ៕



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top