Facebook Twitter Google+ Share

បាក់អណ្តូងរ៉ែត្បូង នៅមីយ៉ាន់ម៉ា សង្កត់មនុស្សស្លាប់ យ៉ាងតិច៥៤នាក់

2019-4-24 14:42| jupi | Tnaot

កម្មករអណ្ដូងរ៉ែត្បូងយ៉ាងតិច៥៤នាក់ សង្ស័យបាត់បង់ជីវិត បន្ទាប់ពីជួបនឹងហេតុការណ៍ដ៏អាក្រក់ បាក់ដីសង្កត់ពួ ...

កម្មករអណ្ដូងរ៉ែត្បូងយ៉ាងតិច៥៤នាក់ សង្ស័យបាត់បង់ជីវិត បន្ទាប់ពីជួបនឹងហេតុការណ៍ដ៏អាក្រក់ បាក់ដីសង្កត់ពួកគេ ខណៈកំពុងតែដេកលង់លក់ ហើយហេតុការណ៍នេះបានកើតឡើង នៅភាគខាងជើង នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។ 



ប៉ូលិសមីយ៉ាន់ម៉ា បានឲ្យដឹងថា ហេតុការណ៍បាក់ដី នៅក្នុងរដ្ឋកាជីន នេះ មានទំហំធំធេង វាបានបង្កើតឲ្យមានល្បាប់ភក់ ហ៊ុមព័ទ្ធទីកន្លែង រស់នៅរបស់ក្រុមកម្មករ ព្រមជាមួយរថយន្តចំនួន៤០គ្រឿងផងដែរ ។


ជារៀងរាល់ឆ្នាំ ហេតុការណ៍បាក់ដីនេះ បណ្តាលមកពីការរុករករ៉ែត្បូងល្មើសច្បាប់ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ។ មន្ត្រីក្នុងតំបន់ បានបញ្ជាក់ថា ករណីនេះមានការលំបាក នៅក្នុងការទាញយកសាកសពរបស់ជនរងគ្រោះទាំងឡាយនោះ  ហើយរហូតមកដល់ពេលនេះ សាកសពត្រឹម៣នាក់ប៉ុណ្ណោះ ដែលទាញយកចេញបាន ។


លោក Tin Soe អ្នកច្បាប់មួយរូបនិយាយថា «ពួកគេទាំងអស់ ទំនងមិនរស់ទេ ។ វាមិនអាចនោះទេ ពីព្រោះពួកគេបានកប់នៅពីក្រោមភក់ល្បាប់ដូច្នេះ»។


ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានបញ្ជាក់ឈ្មោះក្រុមហ៊ុនចំនួនពីរដែលពាក់ព័ន្ធក្នុងករណីបាក់ដីខាងលើនេះ គឺក្រុមហ៊ុនរុករករ៉ែត្បូង Shwe Nagar Koe Kaung និង ក្រុមហ៊ុន Myanmar Thura Gems ។

ក្រុមជួយសង្គ្រោះ នៅពេលនេះ កំពុងខិតខំបំពេញ តាមភារកិច្ចរបស់ខ្លួន ។


ឧស្សាហកម្មរ៉ែត្បូង នៅតំបន់ភាគខាងជើងរដ្ឋ កាជីន មីយ៉ាន់ម៉ា ជាប់ព្រំដែនជាមួយឥណ្ឌា និងចិន ត្រូវបានគេប៉ាន់ប្រមាណថា រកចំណូលបានប្រហែល៣១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៤ ។


ជនរងគ្រោះ ដោយការបាក់ដី ក៏ដូចគ្រោះថ្នាក់ផ្សេងៗទៀត ជាញឹកញាប់ គឺជាសមាជិកសហគមន៍ជនជាតិដើមភាគតិចដែលក្រីក្រ។ ពួកគេខំប្រឹងស្វែងរករ៉ែត្បូងដែលនៅសេសសល់ ដោយមានក្រុមហ៊ុនធំៗនៅពីក្រោយខ្នង ។


ដូចទៅនឹងរ៉េត្បូងផងដែរ មីយ៉ាន់ម៉ា ក៏ជាប្រទេសសម្បូរដោយធនធានធម្មជាតិ ដូចជា ឈើ រ៉ែមាស ស្ពាន់ ហើយធនធានទាំងអស់នេះ គឺជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់សង្គ្រាមស៊ីវិល រវាងក្រុមឧទ្ទាមភាគតិច ក្នុងរដ្ឋកាជីន និងកម្លាំងទាហានរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ៕



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top