Facebook Twitter Google+ Share

ចិនបង្ហាញនាវាចម្បាំងថ្មីដ៏ទំនើបបំផុតរបស់ខ្លួន នៅក្នុងក្បួនព្យុហយាត្រាកងទ័ពជើងទឹក

2019-4-24 14:44| jupi | Tnaot

ចិន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញនូវនាវាចម្បាំងថ្មីដ៏បំផុតរបស់ខ្លួន ដើម្បីឲ្យពិភពលោកបានឃើញ ន ...

ចិន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញនូវនាវាចម្បាំងថ្មីដ៏បំផុតរបស់ខ្លួន ដើម្បីឲ្យពិភពលោកបានឃើញ នៅក្នុងឱកាសខួប៧០ឆ្នាំ នៃថ្ងៃបង្កើនកម្លាំងទាហានជើងទឹករបស់ប្រជាជនចិន PLAN  



នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា នាវាចម្បាំងដ៏ទំនើបបំផុតរបស់ចិន ដែលអាចបំបាំងកាយ (ប្រព័ន្ធរ៉ាដាចាប់មិនបាន) មានចំណុះដល់ទៅ១ម៉ឺនតោន បានបង្ហាញវត្តមាន នៅក្នុងពិធីនោះដែរ។ នាវាទាំងនោះមានបំពាក់កាំភ្លើងបាញ់គ្រាប់មីស៊ីលត្រង់ដល់ទៅ១១២ដើម អាចបាញ់មីស៊ីលការពារដែនអាកាសប្រភេទ HHQ-9 មីស៊ីលប្រឆំាងនាវា YJ-18 និង មីស៊ីល វាយប្រហារទៅលើដីគោក CJ-10 ។ នាវាខាងលើនេះ បានប្រើប្រាស់ប្រព័ន្ធរ៉ាដា X-Band និង S-Band អាចចាប់បានវត្ថុបំបាំងកាយថែមទៀតផង។


នាវាខាងលើ មានសមត្ថភាពខ្ពស់ជាងនាវាមីស៊ីល Arleigh Burke របស់អាមេរិក ដែលមានតែកាំភ្លើងបាញ់គ្រាប់មីស៊ីលត្រង់ត្រឹមតែ៩៦ប៉ុណ្ណោះ ។ រីឯនាវាចម្បាំង ប្រភេទ Type -055 ដែលបានបង្ហាញកន្លងមក គឺចិនចង់បង្ហាញឲ្យឃើញថា នាវាទាំងនេះបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ការធ្វើសង្គ្រាម ប្រសិនបើមានឧបទ្ទវហេតុណាមួយកើតឡើងជាយថាហេតុ។


ក្រៅពីនាវាចម្បាំងដ៏ទំនើបខាងលើ ចិនក៏បានបង្ហាញនូវនាវាចម្បាំងទំនើបៗជាច្រើនក្នុងនោះមាននាវាមុជទឹក នាវាល្បឿនលឿនបំពាក់មីស៊ីល ...៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top