Facebook Twitter Google+ Share

អតីតអនុប្រធានាធិបតីអាមេរិក ប្រកាសចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ ...

2019-4-24 14:45| jupi | Tnaot

លោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក ក្នុងរដ្ឋកាល នៃអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងចូលរួមប្រកួតប្រជ ...

លោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក ក្នុងរដ្ឋកាល នៃអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងការបោះឆ្នោត នាឆ្នាំ២០២០ ។



សារព័ត៌មាន CNN បានផ្សាយថា អតីតអនុប្រធានាធិបីអាមេរិក លោក Joe Biden បានប្រកាសថា លោកបានសម្រេចឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក នៅក្នុងឆ្នាំ២០២០។ នៅពេលនេះ ក្រុមការងាររបស់លោក Joe Biden បានរៀបចំសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត នាពេលខាងមុខ ។


តាមគម្រោង លោក Joe Biden នឹងរៀបចំព្រឹត្តិការណ៍ឃោសនាបោះឆ្នោតដំបូងរបស់លោក នៅទីក្រុង Pittburgh នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ។ ក្រៅពីនេះ លោកនឹងបន្តឃោសនា នៅតាមបណ្តារដ្ឋ ដែលបោះឆ្នោតមុនគេ ដូចជា រដ្ឋ Lowa រដ្ឋ Carolin និង News Hampshire នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ។


ការសម្រេចរបស់លោក Joe Biden ក្នុងការចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតី នេះ គឺជាមន្ត្រីទី២០ហើយ នៅក្នុងគណបក្សប្រជាធិបតេយ្យ ដែលបានសម្រេច ឈរឈ្មោះជាបេក្ខភាព ប្រកួតប្រជែងតំណែងកំពូល នៅសេតវិមាន៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top