Facebook Twitter Google+ Share

សភាអ៊ីរ៉ង់អនុម័តច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មរបស់អាមេរិក

2019-4-24 14:47| jupi | Tnaot

​ទីក្រុងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ស្របពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដកខ្លួន ...

​ទីក្រុងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ស្របពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉់ង់ នៅខែឧសភា  ឆ្នាំ២០១៨។ 



នៅពេលនេះ សភាអ៊ីរ៉ង់បានអនុម័តច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក។ នៅក្នុងច្បាប់ថ្មីដែលសភាបានអនុម័តនោះ គឺរដ្ឋាភិបាលអ៊ីរ៉ង់នឹងធ្វើសកម្មភាព ដើម្បីប្រឆាំងរាល់ការគំរាមកំហែងដល់សន្តិសុខជាតិរបស់អ៊ីរ៉ង់។ រដ្ឋាភិបាល និងយោធាអ៊ីរ៉ង់ ត្រូវតែរារាំងចំពោះចេតនាអាក្រក់របស់អាមេរិក ក្នុងការបំផ្លាញផលប្រយោជន៍របស់អ៊ីរ៉ង់។


ជាមួយគ្នានេះ សភាអ៊ីរ៉ង់ក៏បានសម្រេចដាក់ទីបញ្ជាការអាមេរិក CENTCOM ហើយទាហាន នៅក្នុងទីបញ្ជាការនោះ ជាក្រុមភេរវកម្មបរទេស។ ក្រៅពីនេះ ទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទប់ទល់នឹងច្បាប់ហាមឃាត់បណ្តាប្រទេសនានា ដែលទិញប្រេងពីប្រទេសអ៊ីរ៉ង់។ ជាមួយគ្នានេះដែរ កងកម្លាំងការពារបដិវត្តន៍បានគំរាមជាថ្មីថា នឹងបិទច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ផងដែរ។


សារព័ត៌មាន Tasnim បានដកស្រង់ប្រភពព័ត៌មានពីមន្រ្ដីក្រសួងធនធានប្រេងអ៊ីរ៉ង់ ដែលសុំមិនប្រាប់ឈ្មោះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបរាជ័យ ក្នុងការកាត់ផ្តាច់ការនាំប្រេងអ៊ីរ៉ង់ឲ្យដល់កម្រិតសូន្យ៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top