Facebook Twitter Google+ Share

នាយករដ្ឋមន្ត្រីអង់គ្លេស បើកភ្លើងខៀវ ឲ្យក្រុមហ៊ុន Huawei

2019-4-24 14:50| jupi | Tnaot

សារព័ត៌មាន Daily Telegraph កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប ...

សារព័ត៌មាន Daily Telegraph កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានបើកភ្លើងខៀវឲ្យក្រុមហ៊ុន Huawei របស់ចិន ជួយសាងសង់បណ្តាញសេវា 5G ។



តាមសារព័ត៌មានខាងលើ បានបន្ដថា  បើទោះជា អាមេរិក និងមន្ត្រីមួយចំនួន បានព្រមាន ពីផលប៉ះពាល់ដល់សន្តិសុខជាតិ ក្ដី តែនៅពេលនេះ ក្រុមប្រឹក្សាសន្តិសុខជាតិ និងនាយករដ្ឋមន្ត្រី បានឯកភាពឲ្យក្រុមហ៊ុន Huawei ជួយបង្កើតបណ្តាញ 5G ។ ការសម្រេចខាងលើ មិនទទួលបានការគាំទ្រពីរដ្ឋមន្ត្រីការពារជាតិ លោក Gavin Williamson រដ្ឋមន្ត្រីក្រសួង មហាផ្ទៃលោក Sajid Javid និង រដ្ឋមន្ត្រីក្រសួងការបរទេស Jereym Hunt  នោះឡើយ។


កាលពីសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Huawei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤០ ដើម្បីបង្កើតទូរគមនាគមន៍ 5G  ហើយកាលពីថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏បានអបអរសាទរ ដល់សហគមន៍អឺរ៉ុប ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនរបស់ខ្លួនជួយបង្កើតបណ្តាញ 5G នេះឡើង។ ក្រៅពីនេះ អឺរ៉ុបនឹងចូលរួមបង្កើតសេវា 5G ឲ្យទទួលបានជោគជ័យថែមទៀតផង។


ក្រុមហ៊ុន Huawei បានឆ្លងកាត់ដំណាក់កាលដ៏លំបាក់បំផុតមួយ ក្រោយពេលកម្លាំងប៉ូលិសកាណាដា ចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុ លោកស្រី Meng Wanzhou ក្រោមការចោទប្រកាន់ថា បានបំពាន់ច្បាប់ ដាក់ទណ្ឌកម្មរបស់អាមេរិក៕



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top