Facebook Twitter Google+ Share

អគ្គលេខាធិការ UN លើកឡើងពីសារៈសំខាន់នៃ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិន

2019-4-24 14:55| jupi | Tnaot

(ញូយ៉ក)៖អគ្គលេខាធិការនៃអង្គារសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានថ្លែងថា «គំនិតផ្តួចផ្ ...

(ញូយ៉ក)៖ អគ្គលេខាធិការនៃអង្គារសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានថ្លែងថា «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិន ជាឱកាសដ៏សំខាន់មួយសម្រាប់សកលលោកទាំងមូល។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។



ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយក្រុមអ្នកកាសែតចិន ក្នុងទីស្នាក់ការកណ្តាលរបស់ UN នៅសហរដ្ឋអាមេរិក មុនពេលត្រូវចេញធ្វើដំណើរទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង លោក Guterres បានលើកឡើងថា ដោយយោងលើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) មានទំហំវិនិយោគដ៏ធំសម្បើម សម្រាប់កិច្ចសហប្រតិបត្តិអន្តរជាតិ វាគឺជា ឱកាសមួយមានសារៈសំខាន់ជាខ្លាំង សម្រាប់ការពង្រឹងសមត្ថភាពអនុវត្តន៍នូវ គោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព ព្រមទាំងសម្រាប់ការចាប់ផ្តើមនូវ «ទស្សនវិស័យបៃតង» ក្នុងពេលអនាគត។


លោក Guterres បានថ្លែងយ៉ាងដូច្នេះថា «នៅពេលយើងសំឡឹងទៅគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព នៅពេលយើងមើល ទៅរបៀបវារៈឆ្នាំ២០៣០ យើងឃើញថា យើងពុំមានវឌ្ឍនភាពគ្រប់គ្រាន់ឡើយ ព្រោះថាហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ គឺមិនគ្រប់គ្រាន់ ពោលគឺពុំមានថវិកាគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ឲ្យអាចឈានដល់ ការសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពបានឡើយ» ។ប្រមុខដឹកនាំ UN បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះទៀតថា «បញ្ហាបម្រែបម្រួល អាកាសធាតុសាកល ក៏កំពុងតែរត់ទៅមុខយ៉ាងលឿន ដោយយើង មិនអាចបំពេញយាមពាក្យសន្យា ដែលធ្វើឡើងនៅទីក្រុងប៉ារីសបាន ហើយម៉្យាងវិញទៀត យើងមានការព្រួយបារម្ភថា វានឹងមិន មានឆន្ទៈផ្នែកនយោបាយគ្រប់គ្រាន់ នៅជុំវិញពិភពលោក ដើម្បីរួមគ្នា ជួយទប់ស្កាត់បញ្ហានេះ»។


បើតាមសម្តីលោក Guterres នៅពេលយើងមានទំហំវិនិយោគយ៉ាងធំសម្បើម នៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងទម្រង់ជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាក់ស្តែងវាមានសារៈសំខាន់ជាខ្លាំង ជាពិសេសនៅក្នុងទស្សនវិស័យ នៃការអនុវត្តន៍ របៀបវារៈឆ្នាំ២០៣០។ លោក Gutteres បានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ អាចមានឥទ្ធិពលខ្លាំង ទៅលើសេដ្ឋកិច្ច និងសង្គមរបស់បណ្តាប្រទេសពាក់ព័ន្ធ ហើយគាំទ្រដល់ប្រទេសទាំងឡាយ ដែលទទួលបានអត្ថប្រយោជន៍ពី គម្រោងខ្សែក្រវាត់ និងផ្លូវ ដើម្បីធានាថា គម្រោងទាំងនោះ ត្រូវបានរួមបញ្ចូលទៅក្នុងសេដ្ឋកិច្ច និងសង្គមពួកគេដោយភាពស្មោះត្រង់ ហើយចូលរួមចំណែកពេញទំហឹង ក្នុងការអភិវឌ្ឍន៍របស់ប្រទេសទាំងនោះ។

ជាចុងក្រោយ លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើម BRI ក៏អាចដើរតួនាទីជាឧបករណ៍ដ៏សំខាន់ជាខ្លាំងមួយ ដើម្បីទប់ទល់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ ដោយលោកបាននិយាយថា «ពួកយើងត្រូវការការវិនិយោគក្នុងទំហំយ៉ាងធំធេង ទៅលើការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព លើកថាមពលអាចប្រើប្រាស់ឡើងវិញ ទៅលើហេដ្ឋា រចនាសម្ព័ន្ធជាដើម» ៕



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top