Facebook Twitter Google+ Share

តារាសម្ដែង Margie Rasri បង្ហោះរូបកូនភ្លោះប្រុសស្រីរបស់នាងដែលមានអាយុ ១ ខែ

2019-5-7 10:44| HooTa | Tnaot

កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងដ៏ស្រស់ស្អាត Margie Rasri បានចែករំលែករូបថតគ្រួសារនៅលើគណនីអ៊ីនស្តាក្រាមផ្ទ ...

កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងដ៏ស្រស់ស្អាត Margie Rasri បានចែករំលែករូបថតគ្រួសារនៅលើគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាងដែលភ្ជាប់ជាមួយចំណងជើងថា "ថ្ងៃនេះកូនភ្លោះរបស់ខ្ញុំមានអាយុមួយខែ។ សូមធ្វើជាកូនល្អហើយសង្ឃឹមថាកូនតែងតែញញឹមបែបនេះជារៀងរហូត»។




គួរឲ្យដឹងផងដែរថា Pok Passakorn និង Margie Rasri បានឃើញមុខកូនប្រុសនិងកូនស្រីជាលើកដំបូងរបស់ពួកគេគឺ Mika និង Mia នៅថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០១៩ បន្ទាប់ពីរង់ចាំអស់រយៈពេល ៩ ខែ។ តារាសម្ដែង Margie Rasri បច្ចុប្បន្នកំពុងសម្រាកពីការសម្ដែងខ្សែភាពយន្តនិងស្នាក់នៅផ្ទះមើលថែរក្សាកូនភ្លោះរបស់នាងយ៉ាងយកចិត្តទុកដាក់បំផុត។



អ្នកគាំទ្រដែលនឹករលឹកដល់ម្ដាយរបស់កូនភ្លោះទាំងពីរអាចមើលកម្មវិធី "Pok Gie On The Run" របស់នាងផ្ទាល់នៅលើឆែលណេល YouTube ។ នាងតែងតែបង្ហាញសកម្មភាពប្រចាំថ្ងៃរបស់នាងនៅក្នុងកម្មវិធីជាមួយប្តីនិងកូនភ្លោះប្រុសស្រីរបស់នាងទាំងពីរ។



រូបដែល Margie បានបង្ហោះនៅលើគណនីអ៊ីនស្តាក្រាម





កូនប្រុស Margie ឈ្មោះ Mika



កូនស្រី Margie ឈ្មោះ Mia

អត្ថបទដោយ៖ ប៊េលឡា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top