Facebook Twitter Google+ Share

អត់ខ្វល់អីបន្ដិច!ជិតចូលរោងការហើយ ឱក សុគន្ធកញ្ញា ខំប្រឹងដើរកើបលុយតាមខេត្តជាមួយឋានព្រះឥន្ទ ...

2019-5-7 11:41| HooTa | Tnaot

ខុសពីតារាភាគច្រើនដែលជិតដល់ថ្ងៃចូលរោងរមែងបន្ទំសាច់ដោយមិនទទួលការងារ ជាពិសេសការងារចុះខេត្តឆ្ងាយៗ តារាចម្ ...

ខុសពីតារាភាគច្រើនដែលជិតដល់ថ្ងៃចូលរោងរមែងបន្ទំសាច់ដោយមិនទទួលការងារ ជាពិសេសការងារចុះខេត្តឆ្ងាយៗ តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា បែរជាមិនបន្ធូរដៃទាល់តែសោះ ដោយការងារច្រៀងរាំប្រភេទណាក៍នៅតែសកម្ម។



នាងត្រូវគេឃើញ បង្ហាញមុខក្នុងក្រុងប៉ោយប៉ែត ក្នុងការប្រគំតន្ត្រីចាប់ឆ្នោតផ្ដល់រថយន្តម៉ាក Masda 2019 ជូនដល់អតិថិជន របស់គម្រោងឋានព្រះឥន្ទ យ៉ាងឡូយកាលពីថ្ងៃទី ៦ ឧសភា។ ក្នុងពិធីជប់លៀងអមអោយការចាប់ឆ្នោតប្រគល់រង្វាន់រថយន្តស៊េរីទំនើបជាលើកដំបូងរបស់ក្រុមហ៊ុនហង្សម្ចាស់ដី។



តារាចម្រៀង នាង ឱក សុគន្ធកញ្ញា បានប្រកាសយ៉ាងក្ដែងៗថា នាងសប្បាយចិត្តក្នុងការទទួលច្រៀងអោយក្រុមហ៊ុនខាងលើ បើទោះជានាងជិតចូលរោងការក៏ដោយ។ អ្វីដែលសំខាន់គឺនាងចង់ជួបបងប្អូនអតិថិជនដោយផ្ទាល់ ដែលបានទិញចម្ការពីគម្រោងឋានព្រះឥន្ទ ហើយក៍ចង់អោយអ្នកមានឈ្មោះចាប់យករង្វាន់ទាំងអស់នៅខាងប៉ោយប៉ែត បានជួបមុខនាងដោយផ្ទាល់ផងដែរ។



យ៉ាងណាមិញហេតុផលដែលនាងទទួលការងារ យ៉ាងសកម្មជាមួយក្រុមហ៊ុនហង្សម្ចាស់ដី ដែលជាក្រុមហ៊ុនពុះដីដីចម្ការលក់ជាហិកតាៗ នៅកៀកនឹងថ្ងៃចូលរោងការ កាន់តែកៀកមកដល់នេះ ក៍ដោយសារតែនាង និងក្រុមហ៊ុនមួយនេះ មានទំនាក់ទំនងល្អ ដោយមិនមែនព្រោះតែហេតុផលចង់បានលុយមួយមុខនោះទេ។



កញ្ញាបានបកស្រាយបទចម្រៀងច្រើនបទ ហើយក៍ចាប់ឆ្នោតផ្ដល់សំណាងដល់អតិថិជនផងដែរ ទើបឱកាសបង្ហាញខ្លួនរបស់នាង ក្នុងគម្រោងឋានព្រះឥន្ទលើកនេះ ទទួលបានការចាប់អារម្មណ៍លើសពីការបង្ហាញកាលពីលើកមុនៗដែលទៅតែច្រៀងរាំ។



លោក ហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៊ុនហង្សម្ចាស់ដី បានអះអាងថាដោយសារតែក្រុមហ៊ុនចង់ផ្ដល់រង្វាន់រថយន្តមួយគ្រឿងជូនដល់អតិថិជននៅខាងប៉ោយប៉ែត ដែលបានទិញចម្ការពីគម្រោងឋានព្រះឥន្ទ ច្រើនគួរអោយកត់សម្គាល់ ទើបធ្វើពិធីចាប់ឆ្នោតផ្សងសំណាងដើម្បីផ្ដល់រថយន្តឆ្នាំ២០១៩ ឲ្យមុនគេ ដោយបានទាំងអញ្ជើញតារាចម្រៀង ឱក សុគន្ធកញ្ញា អោយចូលរួមច្រៀងរាំ។



លោកថានាង និងក្រុមហ៊ុន មិនបានកុងត្រាគ្នាយូរខែនោះទេ តែដោយសារតែនាងធ្លាប់ជាតារាចម្រៀងដែលច្រៀងរាំក្នុងកម្មវិធីរបស់ក្រុមហ៊ុនច្រើនដងមកហើយ ទើបនាងទទួលច្រៀង បើទោះជាជិតដល់ថ្ងៃមង្គលការក៏ដោយ។



លោកថាពិធីចាប់ឆ្នោតប្រគល់រថយន្តដូចគ្នានេះ នឹងត្រូវធ្វើឡើងនៅតាមបណ្ដាខេត្តជាច្រើនទៀត ដើម្បីលើកទឹកចិត្តអ្នកទិញចម្ការពីក្រុមហ៊ុនហង្សម្ចាស់ដី ឲ្យកាន់តែមានកម្លាំងចិត្ត ក្រៅពីទិញចម្ការ និងដំណាំ។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងនាង ឱក សុគន្ធកញ្ញា នឹងចូលរោងការនៅថ្ងៃទី១៦ ឧសភា នេះហើយ ប៉ុន្តែគេនៅឃើញនាងបង្ហាញមុខច្រៀងរាំ កើបលុយទាំងកម្មវិធីរបស់ក្រុមហ៊ុនហង្សមាស និងកម្មវិធីខាងក្រៅទៀតផង៕



អត្ថបទ៖ សាត់ត្រា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top