Facebook Twitter Google+ Share

រថយន្តបែនដឹកដីបើកគៀរម៉ូតូដួលកិនជើងបុរសបែកខ្ទេចនៅស្រុកស្វាយទាប

2019-5-7 14:22| HooTa | Tnaot

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកជើងខាងឆ្វេងខ្ទេចមើលទៅគួរន្ធត់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្ត ...

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកជើងខាងឆ្វេងខ្ទេចមើលទៅគួរន្ធត់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្តបែនដឹកដីបើកគៀរម៉ូតូដែលកំពុងធ្វើដំណើរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៤០រសៀថ្ងៃទី០៦ខែឧសភា ឆ្នាំ ២០១៩នៅលើផ្លូវលេខ០១ ចន្លោះគីឡូម៉ែត្រ ១៣៦/១៣៧ ស្ថិតនៅភូមិ ប្រសូត្រ២ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។



យោងតាមសមត្ថកិច្ចបានអោយដឹងថា៖គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តបែនម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ សុខ ណាវី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិពូលួង ឃុំ សុខដុម ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី ធ្វើដំណើរពីលិចទៅកើត។ប្រភពបានបន្តទៀតថា៖លុះមកដល់កន្លែងកើតហេតុខាងលើ បានប៉ះម៉ូតូ ម៉ាកវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១B ៦០២៨ បណ្តាលអោយដួលម៉ូតូកិនជើងអ្នកបើកបរម៉ូតូខាងឆ្វេង ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ វង់ ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់(បាក់ជើងខាងឆ្វេង) (មិនពាក់មួកសុវត្ថិភាព) ករណីនេះអ្នករងរបួសបានយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។



ហើយម៉ូតូយកមករថយន្តទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ចំណែករថយន្តបើកបររត់គេចពីកន្លែងកើតហេតុក្រោយមកសមត្ថកិច្ចឃាត់បាន ក៍នាំរថយន្តនិងអ្នកបើកយកមកអធិការដ្ឋាននគរបាលស្រុកស្វាយទាប

*មូលហេតុ: រថយន្តបើកគៀរ ។ ភក្តី






Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top