Facebook Twitter Google+ Share

ប៉ះ នាយគ្រឿន លើកទី២ ម៉ៅ គឹមធីតា ថាប្លែកខុសពីពេលមុនឆ្ងាយ

2019-5-7 16:36| HooTa | Tnaot

ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងភាពយន្តខ្នាតធំ “ផ្ទះចុងភូមិ”កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នៅផ្សារទំនើបស៊ី ...

ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងភាពយន្តខ្នាតធំ “ផ្ទះចុងភូមិ”កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នៅផ្សារទំនើបស៊ីធីម៉លម្សិលមិញនេះតារាសម្ដែង ម៉ៅ គឹមធីតា ដែលជាតួឯកស្រីក្នុងរឿងបានបង្ហាញអារម្មណ៍ថា ប្លែកខុសពីពេលមុនចំពោះការប៉ះនាយ គ្រឿន ជាលើកទី២នេះ។



ខុសប្លែកពីពេលមុនដោយសារតែរឿងមុន ម៉ៅ គឺមធីតា មានឈុតឆាកក្ដៅរោលរាលឱបថើបប៊ឺតមាត់ច្រើនជាមួយនាយ គ្រឿន តែសម្រាប់រឿង “ផ្ទះចុងភូមិ”នេះវិញគ្មានឈុតឆាកបែបនេះសូម្បីតែមួយប្លង់ជាហេតុធ្វើឲ្យស្រីស្អាតរូបនេះមានការងឿងឆ្ងល់យ៉ាងខ្លាំង។



ម៉ៅ គឹមធីតា ថា៖ “រឿង “ផ្ទះចុងភូមិ” ខ្ញុំ និងបងគ្រឿន តែថើបគ្នាធម្មតានិងលើកបី អត់មានឈុតក្ដៅរោលរាលថើបមាត់ដូចលើកមុននោះទេ។ សម្រាប់ខ្ញុំអត់មានឈុតឆាកក្ដៅរោលរាលបែបហ្នឹងគឺល្អព្រោះយើងជាស្រីប៉ះឈុតបែបហ្នឹងច្រើនពេកអត់ល្អទេបង”។



លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ក៏បានបញ្ជាក់ផងដែរថា ភាពយន្តរឿង”ផ្ទះចុងភូមិ” គឺមានចំណុចខ្លាំងច្រើនផ្នែក ដែលលោកជឿជាក់ ជាពិសេសគឺសាច់រឿង ប្លង់សម្ដែង និងបច្ចេកទេសសំទ្បេងតែម្ដង ធ្វើឲ្យអ្នកទស្សនាពិតជាភ្ញាក់ផ្អើលនឹងស្នាដៃបើកល្បាលរបស់លោក ក្នុងឆ្នាំ២០១៩នេះ។



ចាងហ្វាងផលិតកម្មខាងលើបន្ថែមថា មួយរឿងនេះ លោក បានព្រលែងដៃឲ្យក្រុមផលិតករ សម្រិតសម្រាំងយកគុណភាព ម៉ាអស់ដៃ ទើបធ្វើឲ្យភាពយន្តចេញមកមានភាពទាក់ទាញអ្នកទស្សនា។

ភាពយន្តនេះ នឹងប្រកាសលក់សំបុត្រ ចាប់ពីថ្ងៃទី៨ ឧសភា តទៅ ដោយគ្រាន់តែយកស្នាដៃ ទៅឆ្លងក្រសួង ក៏បានបង្ហាញពីការសរសើរដូចអ្វី ដែលលោកលើកឡើងនោះដែរ។ តាមការកត់សម្គាល់ ភាពយន្តរឿង “ផ្ទះចុងភូមិ” មានគុណភាព និងសាច់រឿងប្រទាក់ក្រឡា មានលាក់សាច់រឿង និងមានឈុតឆាកកំប្លែង ភ័យរន្ធត់ តាំងពីដើមរឿងដល់ចប់។



តារាសិល្ប: និងភ្ញៀវកិត្តិស ដែលបានមកទស្សនានៅក្នុងពិធីសម្ពោធរឿង សុទ្ធតែលាន់សរសើរថាស្នាដៃនេះខុសពីស្នាដៃកន្លងមក ស្របគ្នាដែលតួសម្ដែងត្រូវផលិតកម្មមួយនេះ ដាក់សុទ្ធតែតួល្បីៗ ដើម្បីរំលេចផ្ទៃរឿង។

យ៉ាងណាមិញនៅក្នុងពិធីកាត់ខ្សែបូរនោះ តួអង្គសំខាន់៣រូបគឺ នាយគ្រឿន លោក ជា សុវណ្ណនរាហ៍ និងទ្រង់ ស៊ីសុវត្ថិ សិរីវុឌ មិនបានបង្ហាញខ្លួនចូលរួមទេ ព្រោះតែជាប់ការងារតាមខេត្ត៕





អត្ថបទ៖ សាត់ត្រា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top