Facebook Twitter Google+ Share

ក្រោយជោគជ័យមុខជំនួញ អេឡិច ចាន់ត្រា ទិញរថយន្ត BMW ១គ្រឿងតម្លៃជាង១០ម៉ឺនដុល្លារ

2019-5-13 15:03| HooTa | Tnaot

តារាចម្រៀង និងសម្ដែង អេឡិច ចាន់ត្រា បានធ្វើឲ្យអ្នកគាំទ្ររូបលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលោកបង្ ...

តារាចម្រៀង និងសម្ដែង អេឡិច ចាន់ត្រា បានធ្វើឲ្យអ្នកគាំទ្ររូបលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលោកបង្ហោះរូបរថយន្តថ្មីស្រឡាងម៉ាក BMW ស៊េរីឆ្នាំ២០១៩ តម្លៃជាង១០ម៉ឺនដុល្លារអាមេរិកឯណោះ។



ការទិញរថយន្តម៉ាក BMW នេះក្រោយពីលោកជោគជ័យមុខជំនួញ Alex Entertainment Agency ដែលមានទទួលរៀបចំកម្មវិធីមង្គលការជប់លៀងតូចធំជាមួយតារាចម្រៀង និងសម្ដែងប្រុសស្រីល្បីឈ្មោះជាច្រើនរូប។



បើតាម អេឡិច ចាន់ត្រា ឲ្យដឹងថារថយន្ត BMW ដែលលោក ទិញតម្លៃជាង១០ម៉ឺនដុល្លារអាមេរិកនោះគឺទិញជាប្រាក់សុទ្ធអត់មានបង់រលស់នោះទេ ហើយក៏គ្មានអ្នកជួយឧបត្ថមនៅពីក្រោយខ្នងដែរ គ្រប់យ៉ាងគឺជាកំលាំងញើសឈាមលោក ទាំងអស់បានមកពីក្រុមតន្ត្រីក្លាស៊ិក Alex Entertainment Agency បូកផ្សំជាមួយការចេញទៅច្រៀងក្រៅប្រទេសផងដែរ។




អត្ថបទ៖ សាត់ត្រា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top