Facebook Twitter Google+ Share

ទំនាស់ដីធ្លី ​ចោទ​ថា​ ចេះ​អាបធ្មប់ លប​បាញ់​សម្លាប់ រត់​បាន​១ខែ សមត្ថកិច្ច​ក្របួចកជាប់

2019-5-13 15:32| HooTa | Tnaot

ខេត្តមណ្ឌលគិរីៈ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា នគរបាលព្រហ្មទណ្ឌ បានប្រើពេលជិតមួយខែ ក្នុងកា ...

ខេត្តមណ្ឌលគិរីៈ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា នគរបាលព្រហ្មទណ្ឌ បានប្រើពេលជិតមួយខែ ក្នុងការបំបែកសំណុំរឿងឃាតកម្ម នៅក្នុងស្រុកកែវសីមា ដែលបានកើតឡើង នៅក្នុងអំឡុងពេលចូលឆ្នាំខ្មែរ   ហើយជនសង័្សយត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩។

ជនដៃដល់ឈ្មោះ ណន ម៉ៅ ភេទប្រុសអាយុ ៣៩ឆ្នាំ ជនជាតិព្នង មានលំនៅភូមិក្មូម ឃុំស្រែឈូក ស្រុក កែវសីមា ខេត្តមណ្ឌលគិរី ។




ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះ ជនដៃដល់បានសារភាពថា រូបគេបានបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយសារតែមានគំនុំរឿងទំនាស់ព្រំដី និងដោយសារជនរងគ្រោះចេះ អំពើអាបធ្មប់។

បន្ទាប់ពីឃាត់ខ្លួនបាន សមត្ថកិច្ចបាននាំខ្លួនជនដៃដល់ទៅរកកាំភ្លើង AK ដែលរូបគេប្រើសម្រាប់បាញ់សម្លាប់ជនរងគ្រោះ និងនាំទៅធ្វើត្រាប់ឡើងវិញ នៅកន្លែងកើតហេតុ ស្ថិតនៅភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ច្បុច ផុស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិព្នង ត្រូវបានឃាតកបាញ់សម្លាប់ កាលពីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចរយ៉ង ភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្ដមណ្ឌលគីរី។

បើរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីចម្ការវិញ ដើម្បីទៅចូលរួមកម្មវិធីសែនព្រេនបុណ្យចូលឆ្នាំថ្មី នៅក្នុងភូមិ ដោយផឹកស្រាបៀរ អស់បីកំប៉ុងជាមួយអ្នកភូមិ រួចក៏ត្រឡប់ទៅមកផ្ទះវិញ។ លុះពេលទៅដល់ផ្ទះ ជនរងគ្រោះបានដេកមើលទូរស័ព្ទជាមួយនឹងកូន ស្រាប់តែមានឃាតករលប មកបាញ់ពីក្រោមផ្ទះ ត្រូវចំក្បាលពោះចំនួនពីរគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅលើផ្ទះ ផ្អើលដល់អ្នកស្រុកទាំងយប់៕  អត្ថបទ ដោយលោក មករា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top