Facebook Twitter Google+ Share

ទស្សនាទិដ្ឋភាពមង្គលការតារាបង្ហាញម៉ូដ ឃឹម សានីត នាព្រឹកមិញនេះ

2019-5-13 15:34| HooTa | Tnaot

ក្រោយពីមើលចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំជាមួយកូនក្រមុំអ្នកភ្នំពេញរួចមកតារាបង្ហាញម៉ូដ ឃឹម សានីត ប ...

ក្រោយពីមើលចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំជាមួយកូនក្រមុំអ្នកភ្នំពេញរួចមកតារាបង្ហាញម៉ូដ ឃឹម សានីត បានសម្រេចចិត្តចូលរោងការបញ្ចប់ភាពនៅលីវហើយនាព្រឹកមិញនេះក្រោមវត្តមានភ្ញៀវកិត្តិសយសទាំងក្នុង និងក្រៅសិល្បៈចូលរួមយ៉ាងច្រើនកុះករ។



លោក ឃឹម សានីត បានឲ្យដឹងថា អនាគតភិរិយាលោក នាងគឺជាមនុស្សស្រីសាមញ្ញម្នាក់ មិនមែនជាអ្នកសិល្បៈអីនោះទេ ហើយមានទំនាក់ទំនងស្រលាញ់គ្នា៧ឆ្នាំមកហើយ និងបានចូលស្តីជាគូដណ្តឹងតាមប្រពៃណីជិត១ឆ្នាំកន្លះដែរ។



អនាគតភរិយារបស់លោកមានឈ្មោះថា កែវ ស្រីពៅ អាយុ២៣ឆ្នាំ ជាគ្រូពេទ្យម្នាក់បម្រើការនៅមន្ទីរពេទ្យរដ្ឋ។ បើនិយាយពីអារម្មណ៍និងក្តីស្រលាញ់គឹលោកបានបញ្ជាក់ថា សប្បាយចិត្តខ្លាំង ដែលបាននាងជាភិរិយា ព្រោះនាងជាមនុស្សស្លូតបូតហើយពូកែយល់ចិត្តនិងចេះអធ្យាស្រ័យ ជាពិសេសយល់ពីតម្លៃការងាររបស់លោកដែលជាអ្នកសិល្បៈ ហើយសំខាន់អត់ចេះប្រចណ្ឌ័។

គួរបញ្ជាក់ថា មង្គលការ ឃឹម សានីត នឹងជួបជុំភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈនៅវេលាម៉ោង៥ ល្ងាចនេះនៅសេវេនប្រាយធីខេ ទល់មុខសាលាបឋមសិក្សាទួលគោក៕







Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top