Facebook Twitter Google+ Share

ក្រោយពីប្រឡងបវកញ្ញាចក្រក្រវាលពិភពលោក រឿន ណាត ក្តោបបានស្ប៉តធំៗស្ទើរគ្រប់កម្មវិធី

2019-5-13 16:16| HooTa | Tnaot

តារាបង្ហាញម៉ូដនិងសម្តែង រឿន ណាត ដែលកំពុងតែទទួលបានភាពជោគជ័យនៅលើវិថីសិល្បៈដោយនឹកស្មានមិនដល់ តែមួយពព្រិចភ ...

តារាបង្ហាញម៉ូដនិងសម្តែង រឿន ណាត ដែលកំពុងតែទទួលបានភាពជោគជ័យនៅលើវិថីសិល្បៈដោយនឹកស្មានមិនដល់ តែមួយពព្រិចភ្នែកសោះក្រោយពីប្រឡងបវកញ្ញាចក្រក្រវាលពិភពលោកកេរ្ត៏ឈ្មោះនាងល្បីល្បាញស្ទើរមិនគួរឲ្យជឿ។



តួយ៉ាងដូចថ្មីៗនេះ រឿន ណាត ទទួលបានឱកាសមាសដែលរត់តម្រង់មករកនាងស្ទើរកពេលសម្រាកគ្មាន ដូចជាខាងសម្អាងការនិងក្រុមហ៊ុនតូចធំមួយចំនួនបានទាក់ទងមកនាងឲ្យថតស្ប៉តជាហូរហែ ដល់ថ្នាក់ធ្វើឲ្យអ្នកាសារព័ត៍មានចាប់អារម្មណ៏ចំពោះរូបនាងនិងបានចុះផ្សាយស្ទើរគ្រប់ទំព័រ។



ចំពោះរឿងនេះដែរ រឿន ណាត បានទទួលស្គាល់ថាក្រោយពីប្រកួតបវរកញ្ញាចក្រក្រវាលពិភពលោករួចមកកេរ្ត៏ឈ្មោះរបស់នាងល្បីរន្ទឺជាងមុនការងារកាន់តែរត់មករកនាងច្រើនរីឯចំណូលបើប្រៀបធៀបពីពេលមុននិងឥឡូវគឺខុសគ្នាឆ្ងាយ។



បច្ចុប្បន្ននេះគេសង្កេតឃើញថា រឿន ណាត បញ្ចេញសកម្មភាពសិល្បៈច្រើនក្នុងកម្មវិធីតូចធំស្ទើរតែវ៉ាដាច់តារារៀមច្បងមួយចំនួនបាត់ទៅហើយ ភាពល្បីល្បាញនេះបានដោយសារតែនាងមានសម្រស់ស្រស់ស្អាតពីធម្មជាតិនិងភាពរួសរាយរាក់ទាក់មិនឆ្មើងឆ្មៃរបស់នាង៕




អត្ថបទដោយ៖ សុក លក្ខិណា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top