Facebook Twitter Google+ Share

លោក យន្ត មីន ជាប់ឆ្នោតជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុអាណត្តិទី៥ ...

2019-5-13 16:44| HooTa | Tnaot

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ឧសភា នេះ បានធ្វើសន្និបាទបូកសរុបកា ...

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ឧសភា នេះ បានធ្វើសន្និបាទបូកសរុបការងារអាណត្តិទី៤ និងរៀបចំការងារអនុវត្តបន្ត សម្រាប់អាណត្តិទី៥ និងបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសម្រាប់អាណត្តិទី៥។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដោយបានបោះឆ្នោតជ្រើសរើសប្រធាន- អនុប្រធាន និងសមាជិកសម្រាប់អាណត្តិទី៥។ ក្នុងនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ទទួលបានសំឡេងគាំទ្រ ដោយជាប់ជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សម្រាប់អាណត្តិទី៥។



កិច្ចប្រជុំនោះ ក៏មានការប្រកាសទទួលស្គាល់ប្រធាន និងអនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សម្រាប់អាណត្តិទី៥នេះ។ ក្នុងនោះ លោកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលជាប្រធានកិត្តិយស អមដោយអនុប្រធានកិត្តយសសរុបចំនួន២៩រូបផងដែរ៕ ដែន អយុធ្យា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top