Facebook Twitter Google+ Share

កក្រើកហើយម្ដងនេះល្បីថាសម្ដេចតេជោ ហ៊ុន សែន នឹងចូលរួមមង្គលការ ឱក សុគន្ធកញ្ញា

2019-5-14 09:31| HooTa | Tnaot

ថ្មីៗនេះមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ ...

ថ្មីៗនេះមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ថ្ងៃមង្គលការកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី អ្នកគ្រប់គ្រងទៅនៅផលិតកម្មហង្សមាស។



ដំណឹងនេះបានធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមក្នុងពិធីមង្គលការ ឱក សុគន្ធកញ្ញា នោះទេ។ ដោយសារតែកន្លងមកនៅពេលចូលរួមមង្គលការអ្នកសិល្បៈគឺមានតែសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែប៉ុណ្ណោះពុំមានវត្តមានសម្ដេចតេជោ ឡើយ។



ព័ត៌មានសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នេះដែរកំពូលតារាចម្រៀងលើ មិនអាចសុំការបកស្រាយលម្អិតបន្ថែមបានទេដោយទូរស័ព្ទ ឱក សុគន្ធកញ្ញា  ហៅចូលតែគ្មានអ្នកទទួលសង្ឃឹមថានាង នឹងចេញមុខបញ្ជាក់ឲ្យអ្នកគាំទ្របានដឹងឆាប់នេះផងចុះ។



មង្គលការកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី នឹងប្រារព្ធឡើងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះនៅសណ្ឋាគារ សុខាភ្នំពេញត្រើយម្ខាង ក្រោមវត្តមានឯកឧត្ដមលោកជំទាវ និងអ្នកសិល្បៈប្រុសស្រីសល្បីឈ្មោះច្រើនកុះករមកចូលរួមផងដែរ៕


អត្ថបទ៖ សាត់ត្រា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top