Facebook Twitter Google+ Share

ពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់សម្រេចបាន៥០ភាគរយហើយ

2019-5-14 11:11| HooTa | Tnaot

ពហុកីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកំពុងសាងសង់ ត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ ...

ពហុកីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកំពុងសាងសង់ ត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ មកដល់ពេលនេះ សាងសង់សម្រេចបានប្រមាណ ៥០ភាគរយ។ នេះបើការអះអាងរបស់ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។




លោក ថោង ខុន បានឲ្យដឹងថា រហូតមកទល់ពេលនេះពហុកីឡដ្ឋានធំបានចំណាយពេលសាងសង់២០ខែហើយ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ដោយលទ្ធផលសម្រេចបានរួមមាន៖ ការសាងសង់សម្រេចបានលទ្ធផលប្រមាណ៥០ភាគរយ និងការដំឡើងថាសបង្គុំកៅអីបេតុងអង្គុយប្រមាណ ៧០ភាគរយ។ ប៉ុន្ដែសម្ភារ បរិក្ខាសំណង់ សម្រាប់បម្រើការងារសាងសង់គ្រឿងបង្គុំរួម គឺបាននាំចូលមកដល់ការដ្ឋាន ១០០ភាគរយ នៅសល់តែសម្ភារបំពាក់ និងស្នើសុំបែបបទនាំចូលជាបន្ដបន្ទាប់។



តាមការបញ្ជាក់របស់លោក ថោង ខុន ផ្អែកលើផែនការ ការងារក្នុងខែកក្កដាខាងមុខ ថាសកៅអីបេតុងនឹងត្រូវលើកដាក់ចប់សព្វគ្រប់ ហើយនៅខែសីហា គ្រឿងបង្គុំ ធ្នឹមកោងផ្នែកប៉មរាងបាតដៃ ដែលបញ្ជាក់ពីអត្តសញ្ញាណជាតិ និងការគោរព និងរឹតចំណងមិត្តភាព សាមគ្គី ក៏នឹងត្រូវសាងសង់រួចរាល់ផងដែរ។



តាមគម្រោងពហុកីឡដ្ឋានធំនឹងត្រូវការពេលសាងសង់ប្រមាណ៤០ខែ គឺអាចបញ្ចប់នាចុងឆ្នាំ២០២០៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top