Facebook Twitter Google+ Share

បាក់អណ្តូងរ៉ែ នៅភាគខាងលិចឥណ្ឌូនេស៊ី ស្លាប់ និងបាត់ខ្លួនមនុស្សជាច្រើននាក់

2019-5-14 11:38| HooTa | Tnaot

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ថា ការបាក់អណ្តូងរ៉ែបុរាណមួយកន្លែង ...

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ថា ការបាក់អណ្តូងរ៉ែបុរាណមួយកន្លែង នៅភាគខាងលិច  នៃខេត្ត West Java របស់ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់កម្មករ៥នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន ហើយគេសង្ស័យថា ជនរងគ្រោះកំពុងជាប់គាំង នៅក្នុងបាតអណ្តូងរ៉ែនោះ។ 



លោក Sutopo Purwo Nugroho អ្នកនាំពាក្យ នៃភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានថ្លែងថា ក្រុមជួយសង្គ្រោះ បានកាយ រកឃើញសាកសព៥នាក់ ហើយយកចេញពីអណ្តូងរ៉ែដែលបាក់នោះ។ ជាមួយគ្នានេះដែរ មនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវគេជឿជាក់ថា បានកប់នៅពីក្រោមអណ្តូងរ៉ែនេះនៅឡើយ ហើយក្រុមជួយសង្គ្រោះបាននិងកំពុងខិតខំជីកកកាយស្វែងរកជនរងគ្រោះទាំងនោះ ។ ការបាក់អណ្តូងរ៉ែរបស់ក្រុមហ៊ុន Pongkor គឺស្ថិតក្នុងភូមិ Bantar ស្រុក Bogor ខេត្ត West Java  ប្រទេសឥណ្ឌូនេស៊ី។



អ្នកដែលរស់រានមានជីវិត បាននិយាយថា កម្មករអណ្តូងរ៉ែ ប្រហែល១៥នាក់ បានកប់នៅពីក្រោមបាតអណ្តូងរ៉ែ នេះ ហើយមុនពេលជួបនូវឧបទ្ទវហេតុដ៏អាក្រក់នោះ នៅក្នុងតំបន់ខាងលើ មានភ្លៀងបង្អុរចុះមកយ៉ាងខ្លាំង ទើបធ្វើឲ្យរចនាសម្ព័ន្ធដីក្នុងតំបន់នោះ គ្មានលំនឹងរឹងមាំ ទើបមានការបាក់អណ្ដូងរ៉ែបែបនេះតែម្ដង។



ការងារជួយសង្គ្រោះ មានការលំបាក ក្នុងភូមិសាស្ត្រខាងលើនេះ  ហើយវាស្ថិតនៅតំបន់ជួរភ្នំតួចចង្អៀត។ ដូច្នេះ ក្រុមជួយសង្គ្រោះ មានលំបាកនៅក្នុងការបញ្ជូនគ្រឿងចក្រធុនធ្ងន់ទៅកាន់ទីនោះ។ រីឯប្រតិបត្តិការស្វែងរកជនរងគ្រោះ ត្រូវផ្អាកនៅពេលយប់ ហើយនៅព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ទើបក្រុមអ្នកជួយសង្រ្គោះស្វែងរកជនរងគ្រោះបន្ដទៀត។ ទោះជាយ៉ាងណា គេមិនបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ នៅក្នុងការជួយសង្គ្រោះនោះឡើយ ។



សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសដែលសម្បូរទៅដោយធនធានរ៉ែមាស ម្ល៉ោះហើយអណ្តូងរ៉ែ តែងតែបង្កើតឡើងជាច្រើន ជាពិសេស នៅតាមតំបន់ដាច់ស្រយាល ហើយមានទ្រង់ទ្រាយតូច ។ ជានិច្ចកាល គ្រោះថ្នាក់ដោយសារបាក់អណ្តូងរ៉ែ ក៏តែងតែកើតមានឡើងញឹកញាប់ ដោយសារតែកង្វះបទដ្ឋានសុវត្ថិភាព៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top