Facebook Twitter Google+ Share

ម្ចាស់ពានចម្រៀងលេខ១ប្រចាំខេត្តស្វាយរៀងកាលពីឆ្នាំ២០០៨ បាត់មុខមួយរយៈធំ មកលាក់ខ្លួនធ្វើកម្មករសំណង់ ...

2019-5-15 09:33| HooTa | Tnaot

ខេត្តស្វាយរៀង៖ លោក ឯក ប៊ុនថា ដែលគេដឹងថា គឺជាម្ចាស់ពានរង្វាន់ចម្រៀងផ្នែកសម័យចំណាត់ថ្នាក់លេខ១ប្រចាំខេត្ត ...

ខេត្តស្វាយរៀង៖ លោក ឯក ប៊ុនថា ដែលគេដឹងថា គឺជាម្ចាស់ពានរង្វាន់ចម្រៀងផ្នែកសម័យចំណាត់ថ្នាក់លេខ១ប្រចាំខេត្តស្វាយរៀងកាលពីឆ្នាំ២០០៨ ត្រូវគេរកឃើញគាត់ កំពុងធ្វើជាកម្មករសំណង់នៅតាមវត្ត ក្រោយពីបានបាត់មុខអស់ប្រមាណជាង១០ឆ្នាំមកនោះ។



មានស្រុកកំណើតនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លោក ឯក ប៊ុនថា ហៅ ស៊ុយ បច្ចុប្បន្នមានអាយុជាង៣០ឆ្នាំហើយ លោកជាអ្នកចូលចិត្តបកស្រាយបទចំរៀងរបស់លោក ព្រាប សុវត្ថិ ក៏ជាដូចបទចម្រៀងរបស់លោកតាសុិន សុីសាមុត បានយ៉ាងពិរោះ ធ្វើឲ្យលោកទទួលបានការគាំទ្រពីគណៈកម្មការថ្នាក់ខេត្ត និងបានចំណាត់ថ្នាក់លេខ១ ផ្នែកចំរៀងសម័យពីក្រុមហ៊ុនទូរស័ព្ទ Hello កាលពីឆ្នាំ២០០៨។

បច្ចុប្បន្នលោក ឯក ប៊ុនថា គឺជាជាងសំណង់ ធ្វើចម្លាក់សម្រាប់អាស្រម រានទេវតា ចេតិយ៍ និងក្លោងទ្វាមាត់នានា ក្រោយពីលោកមិនត្រូវគេចាប់អារម្មណ៍អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ ក្រោយពីជាប់ពាននោះ។



ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ប្រសិនបើមានខាងផលឹតកម្មណាពេញចិត្តចង់យកលោកទៅសាកល្បងសម្លេង ក៏លោករីករាយនិងស្វាគមន៍ជានិច្ច ពីព្រោះថា វិស័យសិល្បះចម្រៀងវាគឺជានិស្ស័យរបស់លោកមកពីកំណើត៕ សុខជាតិ


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top