Facebook Twitter Google+ Share

ស្រវឹងស្រា ទៅវាយជនជាតិចិនកំពុងអង្គុយ ជាប់គុក២នាក់

2019-5-15 09:38| HooTa | Tnaot

ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចសម្រេចធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយពីស្រវឹង ...

ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចសម្រេចធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយពីស្រវឹង រួចទាញដបស្រាបៀមកវាយលើជនជាតិចិនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែឧសភា កន្លងទៅនេះ នៅចំណុចមុខតំបន់ពិសេសរោងចក្រ វីហ្គារីស៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។



បើយោងតាមសមត្ថកិច្ចថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ បានផឹកស្រាស្រវឹងហើយក៏ជិះម៉ូតូចូលទៅតំបន់សេដ្ឋកិ្ចពិសេសវីហ្គារីស៍ ដើម្បីបន្តផឹកស្រាទៀត ខណ:នោះស្រាប់តែបានឃើញបុរសរងគ្រោះ (ជនជាតិចិន) កំពុងអង្គុយផឹកស្រាតែម្នាក់ឯង ពេលនោះជនសង្ស័យឈ្មោះ ដន បានធ្វើនិយាយភាសាចិនឌឺដងធ្វើឲ្យជនជាតិចិនខឹងក៏ក្រោកឡើងដើរចេញពីតុផឹកបម្រុងចូលរោងចក្រវិញដើម្បីដេក ប៉ុន្តែត្រូវជនសង្ស័យចាប់ទាញដបស្រាបៀរស្ទុះទៅវាយចំក្បាលមួយដបបណ្តាលឲ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល និងឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋានស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ភក្តី


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top