Facebook Twitter Google+ Share

ចំនួនភ្ញៀវទេសចរធ្វើដំណើរទៅកាន់ខេត្តបន្ទាប់បន្សំរបស់ថៃកើនឡើង

2019-5-15 09:43| HooTa | Tnaot

ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃអាទិត្យទី១២ ខែឧសភាកន្លងមកថាអ្នកស្រី Kruawan Wonogrukmit ដ ...

ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃអាទិត្យទី១២ ខែឧសភាកន្លងមកថាអ្នកស្រី Kruawan Wonogrukmit ដែលជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្តក្រុង Nakhonchai Tour Co បានឲ្យដឹងថាការផ្តួចផ្តើមគំនិតរបស់រដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តបន្ទាប់បន្សំក្នុងប្រទេសថៃបានជំរុញដល់ចំនួនភ្ញៀវទេសចរណ៍ច្រើនជាង១០%ទៅ ទៀត។



អ្នកស្រីបានកោតសរសើរដល់ការផ្តួចផ្តើមគំនិតរបស់រដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យទេសចរណ៍តាមខេត្តបន្ទាប់បន្សំដើម្បីបង្កើនប្រាក់ចំណូល និងសេដ្ឋកិច្ចក្នុងតំបន់។ អ្នកស្រីបានបន្តថា “ការផ្តួចផ្តើមបានបង្កើនចំនួនភ្ញៀវទេសចរជនជាតិថៃច្រើនជាង ១០%ទៅទៀតជាពិសេសក្នុងខេត្តប៉ែកឦសាននៃប្រទេស ដូចជា Sakhon Nakhon, Kalasin, Nakhon Phanom, Mukdahan និង Roi Et ជាដើម”។

អ្នកស្រីក៏បង្ហាញពីជំនឿចិត្តថាចំនួនភ្ញៀវទេសចរបរទេសទៅកាន់ខេត្តបន្ទាប់បន្សំ ជាពិសេសភ្ញៀវទេសចរមកពីប្រទេសចិននឹងកើនឡើងព្រោះតែការខិតខំរបស់រដ្ឋាភិបាលដើម្បីទាក់ទាញពួកគេឲ្យមកកាន់ប្រទេសថៃវិញផងដែរ។

ដើម្បីទាក់ទាញភ្ញៀវទេសរកាន់តែច្រើនមកកាន់ប្រទេសថៃ រដ្ឋាភិបាលបានលុបបំបាត់ថ្លៃទិដ្ឋាការពេលមកដល់សម្រាប់ភ្ញៀវទេសចរមកពីប្រទេសចំនួន ២១ តាំងពីថ្ងៃទី ១៥ខែវិច្ឆិកាឆ្នាំ ២០១៨ មក ហើយកម្មវិធីនេះនឹងបញ្ចប់ទៅវិញនៅថ្ងៃទី ៣០ខែមេសា។ អ្នកស្រី Kruawan បានបន្តថាអ្នកដំណើរប្រមាណ៤.១លាននាក់បានប្រើប្រាស់សេវាកម្មរថយន្តក្រុងរបស់ក្រុមហ៊ុនអ្នមកស្រីកាលពីឆ្នាំមុន ដែលកើនឡើងប្រមាណ២%។

អ្នកស្រីបានបន្ថែមថា “ពួកយើងក៏កំពុងតែសហការជាមួយនឹងអាជ្ញាធរទេសចរណ៍ថៃដើម្បីចាប់ផ្តើមយុទ្ធនាគារ Unseen Bangkok ផងដែរដើម្បីធ្វើបទបង្ហាញពីទីតាំងទេសចរណ៍ដែលមិនសូវមានប្រជាប្រិយភាពក្នុងចំណោមភ្ញៀវទេសចរ។”


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top