Facebook Twitter Google+ Share

លោកហេង ឡុង ចំអកតបអ្នករិះគន់

2019-5-15 10:00| HooTa | Tnaot

រាជធានីភ្នំពេញ ៖ លោកហេង ឡុង បានរងការរិះគន់ខ្លាំង បន្ទាប់ពីលោកបង្ហោះរូបដែលលោកថតជាមួយលោកយុត្ថារ៉ា ឆានី ដែ ...

រាជធានីភ្នំពេញ ៖ លោកហេង ឡុង បានរងការរិះគន់ខ្លាំង បន្ទាប់ពីលោកបង្ហោះរូបដែលលោកថតជាមួយលោកយុត្ថារ៉ា ឆានី ដែលជាអតីតស្វាមីរបស់អ្នកនាងចន ច័ន្ទលក្ខិណា ។ ពាក្យរិះគន់នោះបានកើតឡើងបន្ទាប់ពីលោកហេង ឡុង បានសរសេភ្ជាប់ជាមួយរូបថតនោះថា លោកយុត្ថារ៉ា ឆានី ជាអាយដលរបស់ខ្លួនដែលលោកបានពេញចិត្តតាំងពីតូច ។



លោកហេង ឡុង បានសរសេរបង្ហោះលើហ្វេសខ្លួនកាលពីពេល ថ្មីៗកន្លងមកថា «ភ្លេចគាត់នៅបងប្អូន ? បានថតជាមួយអាយដល គាំទ្រគាត់តាំងពីក្មេង បុរសសង្ហាប្រចាំស្រុកខ្មែ រមិនស្មានថាមានសំណាងបានគាត់រាប់អានសោះ »។តាមរយៈរូបថតមួយសន្លឹក និងសំណេរបែបនោះបានធ្វើឲ្យមនុស្សមួយចំនួនរិះគន់លោកហេង ឡុង ។ អ្នកខ្លះសរសេរចំអកថា «ស្រឡាញ់ និងគាំទ្រអាយដល តែបែរជាយកប្រពន្ធអាយដលទៅវិញ »។

ពាក្យសម្តីបែបនេះលោកហេង ឡុង បានសម្តែងការហួសចិត្តយ៉ាងខ្លាំងក្នុងពេលលោករងការរិះគន់ទៅវិញគ្រាន់តែរឿងផ្ទាល់ខ្លួនបែបនេះ ។ លោកហេង ឡុង បានបង្ហោះសារឆ្លើយតបទៅកាន់អ្នករិះគន់ទាំងនោះវិញថា «គ្រាន់តែពេញចិត្តអាយដលក៏អត់បានដែរ គិតទៅសម័យ facebook មិនមែនដូចសម័យប៉ុល ពតទេ បងប្អូនមានសិទ្ធិរិះគន់គ្រប់បែបយ៉ាង ។


ខ្ញុំសប្បាយចិត្តនឹងទទួលយកគ្រប់ការរិះគន់ បើពួកគាត់មិនពេញចិត្តយើង ក៏គាត់មិនរិះគន់យើងដែរ ។ បើជួបតាមផ្លូវសូមជួយហៅផង ចង់selfieជាមួយនឹងបងប្អូនទាំងអស់គ្នាម្ដង ពិតជាក្តុកក្តួលណាស់។ ម៉េចបានរូបនេះធ្វេីឲ្យបងប្អូនភ្ញាក់ផ្អើលម្ល៉េះ មេត្តាពន្យល់ផង? ខ្ញុំ និងគាត់រាប់អានគ្នាយូរហើយ ខ្ញុំមិនដែលមានបំណងអាក្រក់ពីមិត្តភាពឡើយ ។ សុំផ្ញើទៅអ្នកអគតិមួយចំនួនតូច»។

លោកហេង ឡុង បានសាងស្នេហ៍ជាមួយនឹងអ្នកនាងចន ច័ន្ទលក្ខិណា បន្ទាប់ពីនាងបានលែងលះគ្នាតាមផ្លូវច្បាប់ជាមួយលោកយុត្ថារ៉ា ឆានី ហើយលោកឆានី ក៏មានភរិយាថ្មីដែរ ។ រហូតមកដល់ពេលនេះទាំងលោកយុត្ថារ៉ា ឆានី និងអ្នកនាងចន ច័ន្ទលក្ខិណា ព្រមទាំងក្រុមគ្រួសារទាំងសងខាងនៅតែរាប់រកគ្នាដដែល បើទោះបីជាលោក យុត្ថារ៉ា ឆានី មានភរិយាថ្មី ហើយអ្នកនាង ចន ច័ន្ទលក្ខិណា បានរស់នៅជាមួយលោកហេង ឡុង ក៏ដោយ ៕



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top