Facebook Twitter Google+ Share

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចែកកញ្ចប់អាហារស្រាយបួស ជូនដល់សាសនិកឥស្លាម នៅខណ្ឌឫស្សីកែវ ...

2019-5-15 10:21| HooTa | Tnaot

ក្នុងឱកាសនោះ ផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់ ចូលរួមសាមគ្គីគ្នាជាធ្លុងមួយ ធ្វើយ៉ ...

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធាន អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បាន អញ្ជើញជាអធិបតី ក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន ជូនដល់លោកតា លោកយាយ និងបងប្អូន សាសនិកឥស្លាម ចំនួន ២០០គ្រួសារ នៅវិហារគីឡូម៉ែត្រ ៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

អំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពី មូលនិធិឌីយ៉ាណែត នៃប្រទេសតួរគី សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ។ ក្នុងកញ្ចប់អំណោយនីមួយៗ រួមមាន អង្ករ ១០គីឡូក្រាម ប្រេងឆា ៥លីត្រ ស្ករស ៥គីឡូក្រាម អំបិល ១គីឡូក្រាម និង សណ្តែកខៀវ ១គីឡូក្រាម ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយតួកគី ដែលបានពាំនាំនូវអំណោយដ៏ថ្លៃថ្លានេះ មកពីទីដ៏សែនឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រ ចែកជូនដល់បងប្អូនយើងនៅទីនេះ។ នេះបានបង្ហាញពីក្តីស្រលាញ់ ដ៏ធំធេងបំផុតមួយ ក្នុងនាមជាសាសនិកតែមួយ បើទោះបីជាតិសាសន៍ ខុសគ្នាក្តី។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបគណៈប្រតិភូ និងអង្គពិធីថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រជាជាតិទាំងអស់ កំពុងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ។ ដោយឡែក សាសនិកឥស្លាម មានសិទ្ធិសេរីភាព ពេញលេញ ហេីយមិនត្រឹមតែបាននិងកំពុងរស់នៅស្មើមុខស្មើមាត់ ជាមួយសាសនិកដទៃទៀតទេ ថែមទាំងទទួលបាននូវការអនុគ្រោះ និងការផ្តល់ជូនជាបន្តបន្ទាប់ សព្វគ្រប់បែបយ៉ាង។ ចុងក្រោយនេះ រាជរដ្ឋាភិបាល ក៏បានឲ្យគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ រៀបចំបន្ទប់ថ្វាយបង្គុំ សម្រាប់គ្រូពេទ្យ សិស្ស និស្សិត និង អ្នកជំងឺ ដែលជាសាសនិកឥស្លាម បានប្រណិប័ត។

ក្នុងឱកាសនោះ ផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់ ចូលរួមសាមគ្គីគ្នាជាធ្លុងមួយ ធ្វើយ៉ាងណា ការពារឲ្យបាននូវសុខសន្តិភាព ដែលរាជរដ្ឋាភិបាល បានខិតខំរកមកដោយលំបាក ឲ្យនៅគង់វង្សជានិច្ចនិរន្តតរៀងទៅ។

យោងរបាយការណ៍របស់ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា អ្នកសម្របសម្រួលគម្រោងរបស់អង្គការ មូលនិធិអភិវឌ្ឍមន៍មុស្លិមកម្ពុជា បានអោយដឹងថា ក្នុងខែរ៉ាម៉ាឌន ២០១៩ នេះ មូលនិធិឌីយ៉ាណែត នៃប្រទេសតួកគី សហការ ជាមួយ អង្គការរបស់លោក បានផ្តល់កញ្ចប់ស្បៀងអាហាររ៉ាម៉ាឌនសរុប ១.០០០កញ្ចប់ នឹងបន្តចែកកញ្ចប់ឧបភោគបរិភោគនេះ នៅក្នុងខេត្តចំនួន ៥ ទៀត ដូចជា កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង បបន្ទាយមានជ័យ ក្រៅពីនេះ ក្នុងគម្រោងរ៉ាម៉ាឌនដូចគ្នា ក៏មានធ្វើកិច្ចសហការជាមួយ បណ្តាអង្គការអន្តរជាតិនានា ដែលបានកំពុងធ្វើការចែកចាយ ជាបន្តបន្ទាប់៕


 

 

 

 


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top