Facebook Twitter Google+ Share

កូរ៉េខាងត្បូង បន្ដខាតបង់ផ្សារភាគហ៊ុនបន្ថែមទៀត ដោយសារជម្លោះ ពាណិជ្ជកម្មអាមេរិក-ចិន

2019-5-15 10:31| HooTa | Tnaot

សេអ៊ូល៖ ផ្សារភាគហ៊ុនរបស់កូរ៉េខាងត្បូង បានបង្ហាញពីការខាតបង់បន្ថែមទៀត នៅថ្ងៃអង្គារនេះ ដោយបើកទាបជាងមុន ដោ ...


សេអ៊ូល៖ ផ្សារភាគហ៊ុនរបស់កូរ៉េខាងត្បូង បានបង្ហាញពីការខាតបង់បន្ថែមទៀត នៅថ្ងៃអង្គារនេះ ដោយបើកទាបជាងមុន ដោយសារតែផលប៉ះពាល់ នៃជម្លោះពាណិជ្ជកម្មជាថ្មី រវាងប្រទេសមានសេដ្ឋកិច្ចធំ ជាងគេទាំងពីរ នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។

សន្ទស្សន៍ជួញដូរមូលប័ត្រកូរ៉េ (KOSPI) បានធ្លាក់ចុះ ១៥,៣៣ពិន្ទុឬ ០,៧៤ភាគរយដល់ ២,០៦៣,៦៨ នៅក្នុង ១៥នាទីដំបូងនៃការជួញដូរ។

សន្ទស្សន៍នេះបានធ្លាក់ចុះ ១,៣៨ ភាគរយ កាលពីថ្ងៃចន្ទ ៣ថ្ងៃបន្ទាប់ពីអាមេរិក បានដំឡើងពន្ធនាំចូលរបស់ខ្លួន មកនៅត្រឹម ២៥ភាគរយពី ១០ ភាគរយ នៃផលិតផលរបស់ចិន ដែលមានតម្លៃ ២០០ពាន់លានដុល្លារ។

នៅក្នុងការប្រកាស របស់ខ្លួនប្រឆាំង នឹងសហរដ្ឋអាមេរិក មហាអំណាចចិន បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងដកពន្ធលើទំនិញ ដែលមានតម្លៃជាង ៦០ ពាន់លានដុល្លារអាមេរិក វិញផងដែរ៕ 
ដោយ ឈូក បូរ៉ា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top