Facebook Twitter Google+ Share

រុស្ស៊ី នឹងចំណាយប្រាក់ ៤៦លានដុល្លារ ដើម្បីកែច្នៃឧបករណ៍ កសិកម្ម

2019-5-15 10:36| HooTa | Tnaot

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះថា រដ្ឋាភិបាលរុស្ស៊ី បានន ...


ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះថា រដ្ឋាភិបាលរុស្ស៊ី បាននិយាយឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី បានចុះហត្ថលេខាលើងអនុក្រិត្យមួយ ដែលមានទំហំទឹកប្រាក់ ៣ពាន់លានរាប់ប៊ល ស្មើនឹង៤៦,០៣លានដុល្លារ ដើម្បីធ្វើការកែច្នៃឧបករណ៍ កសិកម្មនៅក្នុងប្រទេស និងកាត់បន្ថយការចំណាយថវិកា លើការជួលឧបករណ៍ ដែលធ្វើឲ្យខាតបង់ច្រើន ផ្នែកហិរញ្ញវត្ថុ ។



នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយរដ្ឋាភិបាល បានឲ្យដឹងថា “ការចុះហត្ថលេខា លើអនុក្រិត្យ បានធ្វើឡើង ដែលជាការសម្រេចចិត្តមួយ ទៅលើខ្ទង់ថវិកាដែលគិតទៅ មានទឹកប្រាក់សរុប ប្រមាណ៣ពាន់លានរ៉ាប់ប៊ល ដែលបានមកពីមូលនិធិទ្រទ្រង់ របស់រដ្ឋាភិបាលរុស្ស៊ី នៅក្នុងឆ្នាំ២០១៩នេះ នឹងជាការបង្កើនអត្រា នៃការកើតថ្មីនៃឧបករណ៍កសិកម្ម និងកាន់បន្ថយលើការចំណាយថ្លៃជួល ដែលធ្វើឲ្យខាតបង់ផ្នែកហិរញ្ញវត្ថុ” ។



នៅក្នុងសេចក្តីថ្លែងការណ៍ បានបន្ថែមថា វាសរបញ្ជាក់ថា ការប្រើប្រាស់មូលនិធិទាំងនេះ នឹងអនុញ្ញតឲ្យដល់អង្គភាព ៣៧៤កន្លែង ដែលត្រូវការឧបករណ៍ថ្មីៗ ផ្នែកកសិកម្ម យកទៅប្រើប្រាស់ ក្នុងនោះរាប់បញ្ចូលទាំង ត្រាក់ទ័រចំនួន១៥៣គ្រឿង ម៉ាស៊ីនច្រូតកាត់២២១គ្រឿង និងមានរយៈពេលកំណត់ផ្នែកហិរញ្ញវត្ថុ សម្រាប់ការជួលប្រើប្រាស់ ការងារទីវាល ៕ 
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top