Facebook Twitter Google+ Share

សង្គមស៊ីវិលជំរុញឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ក្នុងស្រាវជ្រាវករណីជនជាតិចិនមួយក្រុមព្រមានបង្កភាពវឹកវរនៅខេត្តព្រះសីហនុ ...

2019-5-15 11:01| HooTa | Tnaot

មន្ត្រីសង្គមស៊ីវិលស្នើទៅសមត្ថកិច្ចអនុវត្តច្បាប់ឱ្យខិតខំស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនជាតិចិនមួយក្រុម ដែ ...

ជនជាតិចិនមួយក្រុម ដែលត្រូវបានគេអះអាងថា បានព្រមានពីការបង្កភាពវឹកវរនៅខេត្តព្រះសីហនុ តាមវីដេអូលើហ្វេសប៊ុក។ Screenshot (Photo: RFA) 

មន្ត្រីសង្គមស៊ីវិលស្នើទៅសមត្ថកិច្ចអនុវត្តច្បាប់ឱ្យខិតខំស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនជាតិចិនមួយក្រុម ដែលព្រមានតាមវីដេអូលើហ្វេសប៊ុកថា នឹងបង្កភាពវឹកវរនៅក្នុងខេត្តព្រះសីហនុ។ ការអំពាវនាវនេះ ខណៈសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ច ចិន មិនទាន់បង្ហាញលទ្ធផលពីការស្រាវជ្រាវរបស់ខ្លួនស្ដីពីការរកមុខសញ្ញាជនជាតិទាំងនោះនៅឡើយ។

មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា សារព្រមានរបស់ជនជាតិចិន ធ្វើឲ្យពលរដ្ឋ អ្នកវិនិយោគក្នុងខេត្តព្រះសីហនុ និងប្រទេសកម្ពុជា បារម្ភពីសុវត្ថិភាពរបស់ខ្លួន ខណៈជនជាតិចិននៅកម្ពុជាកំពុងបង្កបញ្ហា និងចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធើណិតស្ទើររាល់ថ្ងៃទៅហើយនោះ។

អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ លោកស្រី ជាប សុធារី ប្រាប់អាស៊ីសេរីថា ពលរដ្ឋមួយចំនួន ដែលកំពុងព្រួយបារម្ភពីការបង្កបញ្ហារបស់ជនជាតិចិន ទៅហើយនោះ ពេលនេះ គឺពួកគេកាន់តែព្រួយបារម្ភថែមទៀត ពេលឃើញក្រុមជនជាតិបង្ហោះសារគំរាមតាមប្រព័ន្ធអ៊ីនធើណែតដូច្នេះ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើទៅសមត្ថកិច្ចខេត្តព្រះសីហនុ និងសមត្ថកិច្ចជំនាញ ប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីបំបែកសំណុំរឿងនេះ៖ « ពួកគាត់ ជនជាតិចិន អាចធ្វើអ៊ីចឹងមែន ព្រោះអីកន្លងមក ឲ្យតែមានបញ្ហាអី គាត់តែងយកលុយដើម្បីដោះស្រាយ ហើយបើយើងនៅតែធូររលុងបណ្ដែតបណ្ដោយឲ្យគាត់ធ្វើអំពើចិត្ត អាចធ្វើប្រទេសយើងត្រូវប្រសិទ្ធភាពការអនុវត្តច្បាប់ធូររលុង ហើយធ្វើឲ្យជនបរទេសមើលងាយប្រទេសយើង » 

កាលពីថ្ងៃទី១២ ខែឧសភា ក្នុងវីដេអូមួយ ដែលជនជាតិចិនមួយក្រុមមានគ្នា ប្រមាណ ២០នាក់ បានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និយាយជាភាសាចិន ហើយដែលត្រូវបានប្រែមិនផ្លូវមកជាភាសាខ្មែរថា ពួកគេចង់ឲ្យខេត្តព្រះសីហនុ វឹកវរ គឺវឹកវរ ចង់មានស្ថិរភាព គឺមានស្ថិរភាព។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ណាមួយ ពីសមត្ថកិច្ចជាផ្លូវការថា វីដេអូនេះមានប្រភពចេញពីណានៅឡើយទេ។

ក្រោយមានការបង្ហោះវីដេអូនេះព្រោងព្រាតតាមបណ្ដាញសង្គម សមត្ថកិច្ចកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា អះអាងថា ពួកគេនឹងរួមគ្នាទប់ស្កាត់ និងបើកការស្រាវជ្រាវករណីនេះ។

អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពី អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី១៣ ខែឧសភា។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលនៃរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន វិញប្រាប់អាស៊ីសេរីថា លោកមិនទាន់ទទួលបានព័ត៌មាននេះពីសមត្ថកិច្ច និងពីអាជ្ញាធរខេត្តនៅឡើយទេ។

នៅថ្ងៃដដែលនេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត ម៉ីន ប្រាប់ឲ្យអាស៊ីសេរីយ៉ាងខ្លីថា លោកមិនដឹងរឿងនេះទេ។ កាលពីថ្ងៃទី១២ ខែឧសភា លោក យន្ត ម៉ីន អះអាង ដើម្បីបង្ការបញ្ហានេះ អាជ្ញាធរ និងសមត្ថកិច្ចត្រូវតែពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងអ្នកវិនិយោគ៖ « ខ្ញុំយល់ឃើញថា មិនថាចិន មិនថាខ្មែរ បារាំង អាមេរិក ទេ មានមនុស្សខូចមនុស្សល្អដូចគ្នា។ អ៊ីចឹងទេតែគេមកហើយ មានទាំងល្អមានទាំងអាក្រក់មកជាមួយហើយ។ អ៊ីចឹងអត់មានអីក្រៅពីការពង្រឹងច្បាប់របស់យើងទៅ » 

ហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ឧសភា បានដាក់ការសង្ស័យថា វីដេអូជនជាតិចិន ដែលបង្ហោះនោះ ជាប់ពាក់ព័ន្ធនឹងក្រុមសង្គមងងឹត។ ស្ថានទូតចិនឲ្យដឹងថា ខ្លួនយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចចិន និងសមត្ថកិច្ចកម្ពុជា ដើម្បីបើកការស៊ើបអង្កេត លើបញ្ហាមួយនេះ។ ប៉ុន្តែរហូត មកដល់ថ្ងៃទី១៣ ខែឧសភា ស្ថានទូតចិន មិនទាន់បង្ហាញការវិវត្តន៍ណាមួយពីការស៊ើបអង្កេតនេះនៅឡើយទេ។

ខណៈប្រទេសចិនក្លាយជាអ្នកវិយោគជួរមុខនៅកម្ពុជា និងមានពលរដ្ឋចិន រាប់ម៉ឺននាក់មកផងនោះ គេសង្កេតឃើញថា ជនជាតិនេះនាំមុខគេ ខាងបង្កបញ្ហា ប្រព្រឹត្តអំពើហិង្សា និងចាប់ជំរិតមនុស្សប្រពន្ធអ៊ីនធើណែតជាដើម។

របាយការណ៍របស់ប៉ូលិស បង្ហាញថា ក្នុងត្រីមាសទី១ គិតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ជនជាតិចិន បង្កបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរជាងជនបរទេសផ្សេងទៀត។

អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ លោកស្រី ជាប សុធារី ស្នើទៅអាជ្ញាធរ និងស្ថាប័នអនុវត្តច្បាប់ ត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ឧ្យបានម៉ឺងម៉ាត់ទើបអាចទប់ស្កាត់ការបង្កបញ្ហាដោយជនបរទេស ជាពិសេស គឺជនជាតិចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top