Facebook Twitter Google+ Share

សមាគមខ្មែរកម្ពុជាក្រោម នឹងរម្លឹកខួបលើកទី៧០ នៃថ្ងៃប្រវត្តិសាស្រ្ត បាត់បង់ទឹកដីកម្ពុជាក្រោម ...

2019-5-15 11:02| HooTa | Tnaot

 


ព្រះរាជតំណាងព្រះបរមរាជវាំង សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស យាងចូលរួមពិធីរំលឹកខួបទី ៦៥ នៃការបាត់បង់កម្ពុជាក្រោម នាវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០១៤។ RFA/Uon Chhin

សមាគមខ្មែរកម្ពុជាក្រោម នឹងប្រារព្ធពិធីខួបលើកទី៧០ឆ្នាំនៃថ្ងៃប្រវត្តិសាស្រ្ត ដែលអាណានិគមបារាំងបានកាត់ទឹកដី ខ្មែរកម្ពុជាក្រោមឲ្យវៀតណាមគ្រប់គ្រងរហូតដល់បច្ចុប្បន្ន។

ការប្រារព្ធពិធីនេះ នៅថ្ងៃទី៤ ខែមិថុនាខាងមុខ ដែលនឹងធ្វើឡើងនៅទីលានប្រជាធិបតេយ្យថ្មី នៅទល់មុខឃ្លាំងឫស្សីកែវ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ពិធីនេះនឹងចាប់ផ្ដើមពីម៉ោង ៧កន្លះដល់ម៉ោង ៥ល្ងាច និងមានពិធីរាប់បាត្រព្រះសង្ឃចំនួន ១ . ៩៤៩អង្គ គឺត្រូវនឹងចំនួនឆ្នាំ ដែលបារាំងបានធ្វើច្បាប់ផ្ទេរទឹកខ្មែរកម្ពុជាក្រោមឲ្យវៀតណាម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ការប្រារព្ធពិធីនេះ ក៏មានព្រះរាជតំណាងព្រះមហាក្សត្រ នរោត្តម សីហនុ យាងចូលរួមដែរ។

សេចក្ដីអំពាវនាវរបស់សមាគមខ្មែរកម្ពុជាក្រោម បញ្ជាក់ពីគោលបំណងប្រារព្ធពិធីខួបថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោមនេះ គឺជាការចងចាំនូវទិវាប្រវត្តិសាស្ត្រ និងសម្ដែងនូវកតញ្ញុតាធម៌ ចំពោះព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ និងវីរយុវជន និងវីរយុវនារី ខ្មែរស្នេហាជាតិ ដែលបានពលីជីវិតក្នុងព្វហេតុជាតិ សាសនា និងមាតុភូមិខ្មែរ ជាពិសេស មាតុភូមិខ្មែរកម្ពុជាក្រោម។ អង្គការសមាគមខ្មែរកម្ពុជាអំពាវនាវដល់ពលរដ្ឋទាំងអស់ឱ្យទៅចូលរួមក្នុងពិធីនេះ និងផ្ដល់ជំនួយជាសម្ភារៈ ទឹកបរិសុទ្ធ ថវិកា ដើម្បីឲ្យពិធីនេះរលូនទៅមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។


Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top