Facebook Twitter Google+ Share

នេន ទុំ ទ្រាំលែងបាន ពន្លះអាចារ្យ ធំ កុំឲ្យប៉ះពាល់កិត្តិយសពូ ឃ្លាំង និងថាអាចារ្យ ធំ ថ្លើមកាន់តែរីកធំហើយ ...

2019-5-15 11:06| HooTa | Tnaot

ភ្នំពេញ ៖ ដោយសារអត់ទ្រាំលែងបានជាមួយសម្តីកាន់តែគឃ្លើនរបស់អាចារ្យ ធំ ដែលចូលចិត្តរិះគន់ និងជេរប្រមាថគេឯងយ ...

ភ្នំពេញ ៖ ដោយសារអត់ទ្រាំលែងបានជាមួយសម្តីកាន់តែគឃ្លើនរបស់អាចារ្យ ធំ ដែលចូលចិត្តរិះគន់ និងជេរប្រមាថគេឯងយ៉ាងកប់ៗមាត់នៅលើបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈនោះពេលនេះ ស្រាប់តែតារាចម្រៀងរ៉េបដូចគ្នាគឺនេន ទុំ បានចេញមុខផ្ទុះប្រតិកម្មយ៉ាងចាស់ដៃ ហើយប្រាប់ថាកុំឲ្យនិយាយប៉ះពាល់កិត្តិយសពូ ឃ្លាំង ដែលជាបងនិងបុគ្គលធ្លាប់មានគុណលើខ្លួនផងដែរ។

បើតាមវីដេអូ ដែលត្រូវបាន នេន ទុំ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាន់ខ្លួនបាននិយាយថា ខ្ញុំចង់ប្រាប់ និងអង្អែលក្បាលថាអាអូនអើយអាអូន អាអូនអាចារ្យ ធំ ប្អូនឯងលើសពេកហើយ ឈ្លើយពេកហើយ ថ្លើមអាអូនឯងកាន់តែធំទៅៗពេកហើយ ដូច្នេះមុននឹងធ្វើអ្វីមួយ ប្អូនឯងត្រូវពិចារណាថាតើធ្វើនេះ ប៉ះពាល់នរណាខ្លះ?។ វីដេអូឃ្លីបដែលប្អូនឯងនិយាយពូឃ្លាំងជាមួយG-Devith នោះគឺសម្តីលោកឯងឈ្លើយធ្វើឲ្យប៉ះពាល់កិត្តិយសបងខ្ញុំឮទេ។

នេន ទុំ បាននិយាយទៀតថា អាចារ្យ ធំ ឯងត្រូវដឹង ពូឃ្លាំងជាបងខ្ញុំណា ហើយគាត់ក៏ជាអ្នកមានគុណរបស់ខ្ញុំ ហេតុនេះមុននឹងធ្វើអ្វីមួយគិតឲ្យច្បាស់ផង ហើយខ្ញុំសូមអប់រំណែនាំអាចារ្យ ធំ ឯងមុននឹងធ្វើរឿងអ្វីមួយ ត្រូវរៀនគិតឲ្យបានដិតដល់។ ម្យ៉ាងទៀតបើឈឺចាប់ត្រូវសម្ងំដេកទាំងឈឺចាប់នោះទៅ ដើម្បីឲ្យខ្លួនឯងមានចំណុចល្អខ្លះ ត្រូវតែទ្រាំហើយកុំចេញវីដេអូឆ្លើយតប ឬជេរប្រមាថខ្ញុំវិញ សូមផ្តាំឲ្យហើយ……ខ្ញុំនឹងពន្លះអាចារ្យ ធំ ឯងឲ្យនៅសល់តែឆ្អឹងតែម្តង។

តារាចម្រៀងរ៉េប នេនទុំ បានបន្តថា ខ្លួនបានដឹងរឿងនិងចំណុចខ្សោយរបស់អាចារ្យ ធំ ច្រើនដូច្នេះហាមចេញមុខមកប្រតិកម្មតបត ហើយបើឃើញវីដេអូនេះហើយ ត្រូវដេកឲ្យស្ងៀម ព្រោះរាល់ការចេញវីដេអូឃ្លីបរបស់អាចារ្យ ធំ នោះគឺវាមិនត្រូវទេ ពោលមានចរិតឈ្លើយខ្លាំងណាស់និងមើលងាយដល់ពូ ឃ្លាំង ពេកហើយ។ គាត់គ្មានពេលមកឆ្លើយតបឬប្រឡូកប្រឡាក់មនុស្សដូចអាចារ្យ ធំ ឯងនោះទេ។ 

បន្ថែមពីលើនេះ នេន ទុំ បានបញ្ជាក់ថា ត្រូវចាំឲ្យច្បាស់ពូឃ្លាំងគាត់ជាអ្នកចម្រៀងដូច្នេះត្រង់គាត់ចង់ច្រៀងជាមួយនរណាក៏បានដែរ គាត់ក៏បាននិយាយនៅក្នុងវីដេអូឃ្លីបហើយថា គាត់ឃ្លាតពីសិល្បៈយូរគឺគាត់នឹកមានអារម្មណ៍ចង់ច្រៀងវិញ ហើយនរណាក៏បានដែរអាចមកច្រៀងជាមួយគាត់បានដូចគ្នា។ ចុះហេតុអ្វីអាចារ្យ ធំ ឯងចេញវីដេអូមកមើលងាយគាត់(ពូឃ្លាំង)បែបនេះ ហើយគាត់ចេញមកនេះពុំមែនដោយសារចង់ល្បីឡើងវិញទេត្រូវដឹងផងអាចារ្យ ធំ ដូច្នេះហាមប៉ះពាល់ពូឃ្លាំងទៀតអាចារ្យ ធំ៕


 


 

 

 

 

 

 

 


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top