Facebook Twitter Google+ Share

មនុស្សជាង ១ម៉ឺននាក់នាំគ្នាដង្ហែក្បួនក្នុងទីក្រុងប្រុសសែល ដើម្បីទាមទារវិធានការបម្រែបម្រួលអាកាសធាតុ ...

2019-5-15 11:21| HooTa | Tnaot

បែលហ្ស៊ិក៖ មនុស្សប្រហែល ១៥ . ០០០នាក់បានជួបជុំគ្នា ក្នុងទីក្រុងប្រុសសែលប្រទេសបែលហ្ស៊ិក ដើម្បីទាមទារឲ្យមា ...


បែលហ្ស៊ិក៖ មនុស្សប្រហែល ១៥ . ០០០នាក់បានជួបជុំគ្នា ក្នុងទីក្រុងប្រុសសែលប្រទេសបែលហ្ស៊ិក ដើម្បីទាមទារឲ្យមានចំណាត់ការលើបញ្ហាបម្រែបម្រួលអាកាសធាតុ។ ការតវ៉ានេះត្រូវរៀបចំឡើងរយៈពេល ២សប្ដាហ៍ប៉ុណ្ណោះមុនពេលដែលការបោះឆ្នោតក្នុងតំបន់ និងសហព័ន្ធបែលហ្ស៊ិក ក៏ដូចជាការបោះឆ្នោតសភាអឺរ៉ុបនាថ្ងៃទី២៦ ខែឧសភាខាងមុខនេះ។



លោក កូរីន ធីបោល គឺជាអ្នកនាំពាក្យក្រុមរៀបចំការដង្ហែក្បួនបាននិយាយថា ក្រុមអ្នកតវ៉ាសង្ឃឹមថា នឹងមានឥទ្ធិពលមកលើបេក្ខជននៅការបោះឆ្នោតទាំងនេះ ក៏ដូចជាការលើកឡើងការយល់ដឹងពីបម្រែបម្រួលអាកាសធាតុ នៅក្នុងចំណោមប្រជាជនបែលហ្ស៊ិក។ លោក ប្រ៊ីយូក វ៉ាថេឡេត គឺជាអ្នកនាំពាក្យម្នាក់ផ្សេងទៀតបាននិយាយថា លោកមានជំនឿថា គោលនយោបាយដែលរួមបញ្ចូលទាំងយុត្តិធម៌បរិយាកាស និងយុត្តិធម៌សង្គមគឺត្រូវការដើម្បីដោះស្រាយបញ្ហាបរិយាកាស៕

អត្ថបទ៖ សារ៉ាត់


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top