Facebook Twitter Google+ Share

លោកដូណាល់ ត្រាំច្រានចោលព័ត៌មានអាមេរិកគ្រោងបញ្ជូនទ័ព១២ម៉ឺននាក់ទៅមជ្ឈិមបូព៌ា

2019-5-15 11:25| HooTa | Tnaot

បន្ទាប់ពីមានសារព័ត៌មានចេញផ្សាយថា មន្ដ្រីជាន់ខ្ពស់អាមេរិកបានបង្ហាញផែនការបញ្ជូនទ័ពចំនួន១២ម៉ឺននាក់ទៅកាន ...

បន្ទាប់ពីមានសារព័ត៌មានចេញផ្សាយថា មន្ដ្រីជាន់ខ្ពស់អាមេរិកបានបង្ហាញផែនការបញ្ជូនទ័ពចំនួន១២ម៉ឺននាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ពេលនេះលោកដូណាល់ ត្រាំបានចេញមុខបដិសេធហើយ។ លោកត្រាំបានច្រានចោលព័ត៌មានចេញផ្សាយដោយកាសែតNew York Times ដែលថារដ្ឋបាលរបស់លោកមានគម្រោងបញ្ជូនទ័ពទៅមជ្ឈិមបូព៌ា ចន្លោះពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់។ លោកត្រាំបញ្ជាក់កាលពីថ្ងៃអង្គារថា របាយការណ៍ព័ត៌មាននោះគឺក្លែងក្លាយ។



លោកសង្កត់ធ្ងន់ទៀតថា លោកសង្ឃឹមនឹងគ្មានផែនការដូចអ្វីដែលបានចុះផ្សាយឡើយ ហើយបើអាមេរិកធ្វើមែន អាមេរិកនឹងបញ្ជូនទ័ពច្រើនជាងនេះទៅទៀតមិនមែនប៉ុណ្ណឹងឡើយ។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា តាមការវិភាគជំហានដំបូងដោយរដ្ឋាភិបាលអាមេរិក អ៊ីរ៉ង់ឬកងកម្លាំងគាំទ្រដោយប្រទេសនេះ អាចចូលរួមក្នុងការវាយប្រហារបំផ្លិចបំផ្លាញនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។

ចំពោះរដ្ឋបាលរបស់លោកដូណាល់ ត្រាំបានបញ្ជាក់ថា ខ្លួនមិនបានស្វែងរកការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ ប៉ុន្ដែអាមេរិកក៏ប្ដេជ្ញារាល់ការវាយប្រហារលើកងកម្លាំងអាមេរិកឬសម្ព័ន្ធមិត្ដអាមេរិក អ៊ីរ៉ង់នឹងទទួលការឆ្លើយតបដោយគ្មានយោគយល់។ ថ្មីៗនេះភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់បានផ្ទុះឡើងកាន់តែខ្លាំង ក្រោយពេលអ៊ីរ៉ង់ប្រកាសដកចេញការប្ដេជ្ញាចិត្ដមួយចំនួន ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ហើយព្រមានអាចចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែរឡើងវិញ។ ភ្លាមៗអាមេរិកក៏ប្រកាសដាក់ទណ្ឌកម្មបន្ថែមប្រឆាំងអ៊ីរ៉ង់។

កាលពីសប្ដាហ៍មុនអាមេរិកក៏ប្រកាសបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង យន្ដហោះទម្លាក់គ្រាប់ ជាកងកម្លាំងវាយប្រហារ ទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរត្រៀមទប់ទល់ជាមួយអ៊ីរ៉ង់។ ប៉ុន្ដែអាមេរិកនៅតែអះអាងម្ដងហើយម្ដងទៀតថា ខ្លួនគ្មានចេតនាចង់បង្កសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ គ្រាន់តែជាការត្រៀមការពារក្រែងមានការវាយប្រហារណាមួយប៉ុណ្ណោះ៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top