Facebook Twitter Google+ Share

កម្ពុជាពន្យល់ចិនអំពីកំណែទម្រង់របស់រដ្ឋាភិបាល ក្នុងន័យកៀរគរវិនិយោគិនចិនបន្ថែម

2019-5-15 11:42| HooTa | Tnaot

លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ ...


លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៩ នៅថ្ងៃទី១២ ឧសភា បានពន្យល់អ្នកវិនិយោគចិន អំពីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យដើម្បីកៀរគរវិនិយោគិនចិន ឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែម ...

លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានពន្យល់វិនិយោគិនចិន និងធុរជនចិន នៃខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន អំពីកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីរក្សាវិនិយោគិនបច្ចុប្បន្ន និងទាក់ទាញការវិនិយោគថ្មីៗថែមទៀតពីចិន ។

លោករដ្ឋលេខាធិការបានលើកឡើងពីចំណាត់ការថ្មីៗ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលុបបំបាត់នីតិវិធីស្មុគ្រស្មាញ និងសកម្មភាពការិយាធិបតេយ្យទាំងឡាយ ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ពិសេសកាត់បន្ថយបន្ទុកចំណាយរបស់វិស័យឯកជន ឱ្យបានអតិបរមា ដើម្បីធានាការលូតលាស់ប្រកបដោយនិរន្តរភាព ។

គាត់បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែសម្រួលនីតិវិធីរដ្ឋបាលជាច្រើន ដើម្បីជួយដល់វិស័យឯកជន មានដូចជា លុបបំបាត់កម្រៃគ្រប់គ្រងការនាំចេញ, ធ្វើប្រតិភូកម្មសេវាចេញ CO ដល់មន្ទីរនៅក្រោមថ្នាក់ជាតិ, រំកិលទីតាំងឈរជើងរបស់កាំកុងត្រូល, ដាក់ឱ្យដំណើរការច្រកចេញ-ចូលតែមួយ និងប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗជាដើម ៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top