Facebook Twitter Google+ Share

សមត្ថកិច្ចត្រៀមបណ្ដេញស្ត្រីជនជាតិចិនម្នាក់ចេញពីកម្ពុជា ក្រោយពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចនៅប្រទេសចិន ... ...

2019-5-16 08:05| jupi

រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ ប្រគល់ឲ្យនគរបាលអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្ដេញចេញទៅប្រទេសកំណើតវិញ។


ស្ត្រីជនជាតិចិននេះឈ្មោះ XU DAJIAN មានឆ្នាំកំណើត ១៥ កញ្ញា ឆ្នាំ១៩៦៨ គ្មានលិខិតឆ្លងដែន ។ ឥឡូវនេះ ជនសង្ស័យស្ថិតក្រោមការគ្រប់គ្រងបណ្ដោះអាសន្នរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសដើម្បីរងចាំការបណ្ដេញចេញ។

លោកស្រី XU DAJIAN ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ចាប់ខ្លួនកាលពីដើមខែឧសភា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធករណីចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ក្រោយពីរូបគាត់បានពាក់ព័ន្ធក្នុងបញ្ហាបទល្មើសសេដ្ឋកិច្ចដែលមានផលប៉ះពាល់ព្យសនកម្មមានទឹកប្រាក់រហូតដល់ទៅជាង៣លានដុល្លារអាមេរិក។

ដោយគ្មានមធ្យោបាយដោះស្រាយបាន លោកស្រី XU DAJIAN បានរត់គេចខ្លួនមករស់នៅដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ទើបនគរបាលប្រទេសចិនស្នើឲ្យនគរបាលកម្ពុជាឃាត់ខ្លួនលោកស្រី XU DAJIAN ដើម្បីបញ្ជូនទៅប្រទេសកំណើតវិញ៕

Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top