Facebook Twitter Google+ Share

ក្រុមហ៊ុនបរទេសជាង៤៥០ ទៅកាន់កូរ៉េខាងជើង រកឱកាសរកស៊ី

2019-5-22 09:47| jupi | Tnaot

តំណាងក្រុមហ៊ុន បរទេសជាង៤៥០ក្រុមហ៊ុនបានធ្វើដំណើរទៅកាន់កូរ៉េខាងជើង ដើម្បីស្វែងយកជាមុនដើម្បីរងចាំឱកាសល្អ ...

តំណាងក្រុមហ៊ុន បរទេសជាង៤៥០ក្រុមហ៊ុនបានធ្វើដំណើរទៅកាន់កូរ៉េខាងជើង ដើម្បីស្វែងយកជាមុនដើម្បីរងចាំឱកាសល្អ ក្រោយអាមេរិកលុបទណ្ឌកម្មដើម្បីវិនិយោគនៅក្នុងប្រទេសនេះ។

ពិធីតាំងពិព័រណ៍អន្តរជាតិ នៅទីក្រុងព្យុងយ៉ាងលើកទី២២បានចាប់ផ្តើម កាលពីថ្ងៃទី២០ខែឧសភា ដោយមានការចូលរួមពីមន្ត្រីសេដ្ឋកិច្ចកូរ៉េខាងជើង និងអ្នកវិនិយោគបរទេសជាច្រើន។

តាមការលើកឡើងរបស់ក្រុមឯកទេស ពិធីតាំងពិព័រណ៍លើកនេះ មានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅកូរ៉េខាងជើង ដោយមានក្រុមហ៊ុន ដល់ទៅ៤៥០ក្រុមហ៊ុនមកពីបណ្តាប្រទេសដូចជា ចិន រុស្ស៊ី ប៉ាគីស្ថាន ប៉ូឡូញ... ចូលរួម។ ក្នុងចំណោមក្រុមហ៊ុន ទាំងអស់មានក្រុមហ៊ុនចិនដល់ទៅ២១៦ក្រុមហ៊ុន។

បណ្តាក្រុមហ៊ុនបរទេស កំពុងតែរងចាំឱកាស វិនិយោគនៅកូរ៉េខាងជើង ក្រោយពេលអន្តរជាតិលុបទណ្ឌកម្ម ទៅលើប្រទេសនេះ ៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top