Facebook Twitter Google+ Share

អ្នកអភិរក្សជីវៈចម្រុះ ព្រួយបារម្ភអំពីការផុតពូជនៃសត្វអណ្តើកភ្នំឬអណ្តើកព្រិច

2019-5-22 10:29| jupi | Tnaot

តាកែវ ៖ មនុស្សម្នាក់ស្លាប់ ខណដែល២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូ ...

តាកែវ ៖ មនុស្សម្នាក់ស្លាប់ ខណដែល២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូកាលពីវេលាម៉ោង ៥និង៥នាទីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ1TK1 ចន្លោះគីឡូម៉ែត្រលេខ៧-៨ ស្ថិតត្រង់ចំណុចភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនរងគ្រោះដល់ស្លាប់ឈ្មោះ ជា ឡាន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិសំចត ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ស្លាប់នៅកន្លែងកើតហេតុ បើកម៉ូតូម៉ាក សងកូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1J-4866 បើកឆ្លងផ្លូវពីកើតទៅលិច ។

ចំណែកម៉ូតូមួយគ្រឿងទៀតម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្ដាល 1AA-5848 បើកបរដោយឈ្មោះ ទារ សុខា ភេទប្រុស អាយុ ៤០ឆ្នាំ(របួសធ្ងន់) មុខរបរ កសិករ មានទីលំនៅភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល រួមដំណើរជាមួយឈ្មោះ មួង ហ៊ាន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរកសិករ ត្រូវជាប្រពន្ធរបួសស្រាល អ្នកទាំងពីរធ្វើដំណើរពីត្បូងទៅជើង។

មូលហេតុ៖ ឆ្លងផ្លូវមិនប្រយ័ត្ន។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកព្រៃកប្បាស ចំពោះសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបណ្យតាមប្រពៃណី៕

 

 


Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top