Facebook Twitter Google+ Share

ការនាំចេញកាហ្វេវៀតណាមបានធ្លាក់ចុះយ៉ាងខ្លាំង

2019-5-23 10:24| jupi | Tnaot

ប្រទេសវៀតណាម ៖ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Viet Nam News កាលពីថ្ងៃអង្ ...


ប្រទេសវៀតណាម ៖ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Viet Nam News កាលពីថ្ងៃអង្គារ៍ថា ការនាំចេញកាហ្វេរបស់ប្រទេសបានធ្លាក់ចុះទាំងចំនួន និងតម្លៃក្នុងឆ្នាំនេះ។

ប្រទេសវៀតណាមបាននាំចេញកាហ្វេប្រមាណ ៦២៩,០០០តោនក្នុងតម្លៃ ១.១ប៊ីលានដុល្លារកាលពីបួនខែដំបូងនាឆ្នាំ ២០១៩ ឬកើនឡើងពីឆ្នាំមុនប្រមាណ ១៣.៤% ក្នុងផ្នែកចំនួន និង ២២.៥% ក្នុងផ្នែកតម្លៃ។ ក្រសួងខាងលើបានបន្តថានិន្នាការនេះអាចនឹងបន្តកើតមានឡើងក្នុងខែនេះផងដែរ។

ប៉ុន្តែលោក Ngyuen Quoc Toan ដែលជាប្រធានអាជ្ញាធរកែច្នៃកសិផលនិងអភិវឌ្ឍន៍ទីផ្សារក្រោមក្រសួងខាងលើបាននិយាយថា តម្លៃកាហ្វេលើទីផ្សារពិភពលោកបានបន្តធ្លាក់ចុះក្នុងឆ្នាំនេះពី១,៦៧៩ដុល្លារក្នុងមួយតោនកាលពីខែមេសាមកស្មើតែ ១,២៩៥ដុល្លារក្នុងមួយតោនប៉ុណ្ណោះ។ ចំនួនកាហ្វេលើទីផ្សារ និងការធ្លាក់ចុះនៃតម្រូវការ ព្រមទាំងការតានតឹងឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនបានជំរុញដល់ការធ្លាក់ចុះនេះ។

យោងទៅតាមសមាគមន៍កាហ្វេ និងកាកាវវៀតណាមបានឲ្យដឹងថា ក្រុមហ៊ុននាំចេញបានជួបប្រទះនឹងភាពប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីប្រទេសនាំចេញដទៃ។ លោក Nguyen Viet Vinh ដែលជាអគ្គលេខាធិការសមាគមន៍ខាងលើបានឲ្យដឹងដែរថា ការនាំចេញទីកាន់ទីផ្សារចាស់ៗដូចជាសហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានធ្លាក់ចុះប្រមាណ ១៩.៨%និង១២% កាលពីបួនខែដំបូងកន្លងមក។

លោកបានបន្តថា ការនាំចេញរបស់វៀតណាមត្រូវប្រកួតប្រជែងជាមួយនឹងប្រេស៊ូល និងកូឡុំប៊ី ហើយការនាំចេញទៅកាន់ទីផ្សារដទៃដូចជាជប៉ុន កូរ៉េខាងត្បូង បារាំង និងឥណ្ឌាបានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ 

លោក Nguyen Xuan Cuong ដែលជារដ្ឋមន្ត្រីកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបាននិយាយថា ភាពទន់ខ្សោយរបស់វិស័យកាហ្វេក្នុងគ្រប់ផ្នែកនៃផលិតកម្មនិងការធ្វើពាណិជ្ជកម្មគឺស្ថិតក្នុងចំណោមមូលហេតុដែលប្រទេសវៀតណាមមិនអាចជះឥទ្ធិពលលើតម្លៃកាហ្វេលើទីផ្សារពិភពលោកបាន។ ដើម្បីដោះស្រាយបញ្ហានេះ លោក Cuong បាននិយាយថា វិស័យកាហ្វេត្រូវតែផ្លាស់ប្តូរយុទ្ធសាស្ត្រផលិតដោយបង្កើនការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធានាដល់គុណភាព។ ក្រៅពីដាំដុះកាហ្វេដែលមានគុណភាពខ្ពស់ជាងមុនហើយ សហគមន៍ដែលដាំដុះត្រូវតែបង្កើនការប្រើប្រាស់បច្ចេកវិទ្យាក្នុងគ្រប់ដំណាក់កាលពីដាំដុះ និងប្រមូលផល ទៅការហាលសម្ងួត ការទុកដាក់ និងវេចខ្ចប់ទៀតផង។

លោក Cuong បានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗដូចជាកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុបនិងវៀតណាម និងកិច្ចព្រមព្រៀង CPTPP នឹងបង្កើតឱកាសថ្មីៗសម្រាប់ក្រុមហ៊ុនវៀតណាមក្នុងការបង្កើនការនាំចេញព្រោះតែការបន្ទាបពន្ធជាពិសេសលើកាហ្វេវេចខ្ចប់រួច៕ (កែសម្រួលដោយ ៖ បុប្ផា)


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top