Facebook Twitter Google+ Share

សួស វីហ្សា រាសីឡើងខ្ពស់

2019-5-23 10:35| jupi | Tnaot

រាជធានីភ្នំពេញ៖ តារាចម្រៀងសួស វីហ្សា ក្រៅពីធ្វើឲ្យមហាជនចាប់អារម្មណ៍ពីជីវិតស្នេហារបស់នាង ពេលនេះនាងក៏ធ្វ ...


រាជធានីភ្នំពេញ៖ តារាចម្រៀងសួស វីហ្សា ក្រៅពីធ្វើឲ្យមហាជនចាប់អារម្មណ៍ពីជីវិតស្នេហារបស់នាង ពេលនេះនាងក៏ធ្វើឲ្យមានការចាប់អារម្មណ៍ពីភាពឡូយឆាយដែរ ជាក់ស្តែងនាងទើបតែទិញរថយន្តទំនើប និងឡើងផ្ទះថ្មីតម្លៃច្រើនម៉ឺនដុល្លារ ។

កន្លងមកសួស វីហ្សា បន្ថែមពីភាពលូតឡើងនៃអាជីព បានធ្វើឲ្យគេចាប់អារម្មណ៍ថែមទៀតចំពោះការបង្កាត់ភ្លើងស្នេហ៍ជាមួយតារាសម្តែងថមមី ។ គូស្នេហ៍នេះម្នាក់ផ្នែកចម្រៀង និងម្នាក់ទៀតផ្នែក ហើយក្រោយពេលពួកគេបង្ហាញក្តីស្នេហ៍អាជីពរៀងខ្លួនរឹតតែលូតលាស់ កាក់កប ។ ដូច្នេះហើយវីហ្សា យល់ថាប្រុសស្នេហ៍ដែលនាងជ្រើសរើសពិតជាមានរាសីខ្ពស់ និងជើងលេខល្អត្រូវជាមួយខ្សែជីវិតនាង ។ វាធ្វើឲ្យនាងកាក់កបជួបតែអ្វីដែល ល្អៗហូរចូលជាបន្តបន្ទាប់ ។



កាលពីពេល ថ្មីៗកន្លងមក មហាជនមានការចាប់អារម្មណ៍ខ្លាំង នៅពេលឃើញតារាចម្រៀង សួស វីហ្សា បង្ហោះរូបភាពជាច្រើនសន្លឹកនៃពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន ជាមួយលោក ថមមី ។ មើលទៅផ្ទះនោះពិតជាធំ និងស្រស់ស្អាតខ្លាំងណាស់ ។ ពិធីឡើងគេហដ្ឋាននោះ សួស វីសា មិនបានអញ្ជើញអ្នកសិល្បៈឲ្យចូលរួមទេ ព្រោះជាកម្មវិធីដែលមានលក្ខណៈតូចតាចប៉ុណ្ណោះ។ វីហ្សា បានចាត់ទុកពិធីឡើងផ្ទះនោះជាថ្ងៃជោគថ្ងៃជយ័ ថ្ងៃសិរីមង្គល ។ ជាថ្ងៃដ៏រីករាយ និងមានសុភមង្គលបំផុតសម្រាប់នាង ។

សួស វីហ្សា ដ្បិតស្នេហានាងមានចាស់ទុំដឹងឮទាំងសងខាង ហើយអាជីពក៏ជោគជ័យតែមិនទាន់គិតគូរវេលារៀបអាពាហ៍ពិពាហ៍នៅឡើយ។



សួស វីហ្សា ធ្លាប់និយាយថា«កុំប្រញាប់រៀបការពេកព្រោះនៅ ក្មេងៗនៅឡើយ រង់ចាំយូរជាងនេះ ហើយទាន់រកស៊ីបានប្រមូលយកសិនពេលឱកាសមកដល់ ។ រៀបការតែមួយភ្លែតដើម្បីឲ្យចាស់ទុំដឹងឮ និងញាតិមើលឃើញ គោរពប្រពៃណី អ្វីដែលសំខាន់គឺការរស់នៅជាមួយគ្នាថាតើយើងរក្សាចំណងស្នេហ៍ដល់កម្រិតណា មានតែមនុស្ស២នាក់ទេដែលដឹងថាស្នេហាពិត ឬមិនពិត»៕ (កែសម្រួលដោយ ៖ បុប្ផា)







Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top