Facebook Twitter Google+ Share

ក្រុមភេរវកម្ម បាញ់មីស៊ីល១៧ដើមទៅលើទីតំាងយោធារុស្ស៊ីនៅស៊ីរី

2019-5-23 11:33| jupi | Tnaot

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាក្រុមភេរវកម្ម Al Nusra បានបាញ់មីស៊ីល១៧ដើមទៅលើទីតាំង យោធា Khmeimim របស់រុស្ស៊ ...

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាក្រុមភេរវកម្ម Al Nusra បានបាញ់មីស៊ីល១៧ដើមទៅលើទីតាំង យោធា Khmeimim របស់រុស្ស៊ីក្នុងប្រទេសស៊ីរី ។



រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ក្នុងចំណោមមីស៊ីល១៧ដើម ដែលក្រុមភេរវកម្មវាយប្រហារទៅលើទីតាំង រុស្ស៊ីកាលពីថ្ងៃទី២២ខែឧសភា មានមីស៊ីល៩ដើមត្រូវបានប្រព័ន្ធការពារដែនអាកាស រុស្ស៊ីវាយកម្ទេច។ចំណែកមីស៊ីល៨ដើម ផ្សេងទៀត មុនពេលទៅដល់ទីតាំង យោធា ។


ការវាយប្រហារខាងលើកើតឡើង ក្នុងពេលដែលកម្លាំងទាហានស៊ីរី គ្រប់គ្រងដោយក្រុមភេរវកម្ម Hayat Tahrir Ash Sham ដែលជាសាខាក្រុមភេរកវម្ម អាលកៃដា។

តាមការលើកឡើងរបស់មន្ត្រីយោធារុស្ស៊ី មានកម្លាំងក្រុមភេរវកម្ម ជាង៥០០នាក់ រថក្រោះ៧គ្រឿង រថពាសដែក៤គ្រឿង រថយន្ត៣០គ្រឿងបំពាក់កាមភ្លើងយន្តនិងរថយន្តដឹករំសេវ២គ្រឿង ចូលរួមនៅក្នុងសកម្មភាពវាយប្រហារកាលពីថ្ងៃទី២២ខែឧសភា។



ទីតាំងទាហានអាកាសរុស្ស៊ីនៅស៊ីរីតែងតែរងការវាយប្រហារ ជាបន្តបន្ទាប់ ដោយក្រុមភេរវកម្ម លាក់ខ្លួននៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែរាល់ការវាយប្រហារ គឺមិនទទួលបានជោគជ័យនោះឡើយដោយត្រូវ ប្រព័ន្ធការពាររុស្ស៊ីកម្ទេចចោល ៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top