Facebook Twitter Google+ Share

ទឹកចិត្តថ្លាថ្លៃ!! គង់ ចាន់ស្រីមុំ ជួយបំពេញបំណងលោកតា លោកយាយជាច្រើននាក់មកទស្សនាប្រាសាទអង្គរវត្ត ...

2019-5-23 11:44| jupi | Tnaot

តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ ដែលត្រូវជាម្ដាយ អូន ម៉ូម៉ូ និងស្វាមី ពិតជាមានទឹកចិត្តប្រពៃថ្លាថ្ល ...

តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ ដែលត្រូវជាម្ដាយ អូន ម៉ូម៉ូ និងស្វាមី ពិតជាមានទឹកចិត្តប្រពៃថ្លាថ្លៃណាស់និងបានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះ។


កាលពីពេលម្សិលមិញ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងលោកយាយ លោកតា អ៊ុំ ពូ មីង ចាស់ៗជាច្រើននាក់នៅលើទឹកដីអង្គរ ខេត្តសៀមរាបជាមួយសារមួយឃ្លារៀបរាប់ថា «ម៉ាក់យាយប្រាប់ថា ម៉ាក់យាយរំភេីបណាស់ មិននឹកស្មានថាខ្លួនបានមកដល់ទីនេះ ធ្លាប់តែគិតជាយូរណាស់មកហេីយ ជាទឹកដីដែលលោកយាយចង់មកឃេីញផ្ទាល់ភ្នែក។ ពេលនេះបានប៉ះ បានមេីលពិតជាអស្ចារ្យមែន ស្តាប់ហេីយមានអារម្មណ៍ សប្បាយចិត្ត និងរំភេីបជំនួសម៉ាក់យាយណាស់ ពេលនេះចៅបានបំពេញបំណងលោកយាយ និងឃេីញស្នាមសេីចរបស់លោកយាយរហូតដល់ទៅ ៧០ នាក់»។



មហាជនជាច្រើនមានការស្ងើចសរសើរយ៉ាងខ្លាំង ដែលម្ដាយ អូនម៉ូម៉ូ និងស្វាមីមានទឹកចិត្តសាងកុសលផលបុណ្យយ៉ាងល្អប្រពៃ ដែលបាននាំលោកតា លោកយាយ ចាស់ៗអោយមកស្គាល់ប្រាសាទអង្គរវត្ត ដែលតាំងពីកើតមកគាត់មិនដែលបានស្គាល់ឡើយ តែពេលនេះ អ្នកនាង គង់ ចាន់ស្រីមុំបានបំពេញបំណងរបស់ពួកគាត់ហើយ ពិតជាគួរឲ្យកោតសរសើរពីទឹកចិត្តដ៏ប្រពៃនេះយ៉ាងខ្លាំង៕








អត្ថបទដោយ៖ ប៊េលឡា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top