Facebook Twitter Google+ Share

ភ្លៀងនិងខ្យល់កន្ត្រាក់បណ្តាលឲ្យលំនៅដ្ឋានរបស់ពលរដ្ឋមួយចំនួននៅក្រុងសៀមរាបរលំរាបដល់ដី

2019-5-23 12:00| jupi | Tnaot

ខេត្តសៀមរាប៖ លំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុងភូមិចំនួន៣ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ចំនួន០៦ខ្នង បានដួលរល ...

ខេត្តសៀមរាប៖ លំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុងភូមិចំនួន៣ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ចំនួន០៦ខ្នង បានដួលរលំរាបដល់ដី និងចំនួន១០ខ្នងផ្សេងទៀត របើកជញ្ជាំង ដំបូល ហើយស្រ្តីម្នាក់បានរងរបួសស្រាល ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់។



លោកនៅ នា ស្មៀនសង្កាត់ទឹកវិល ក្រុងសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ឧសភានេះថា ហេតុការណ៍នេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ។ គ្រោះធម្មជាតិនេះបានបណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួនបីភូមិ គឺភូមិជ្រៃ ភូមិបន្ទាយឈើ និងភូមិព្រៃថ្មីនៃសង្កាត់ទឹកវិល ។ លោកបានឲ្យដឹងបន្តថា នៅក្នុងភូមិជ្រៃ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន០៦ខ្នង បានដួលរំលំ និង៧ខ្នងបានរងគ្រោះរបើកដំបូល របើកជញ្ជាំង និងបណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះទា ឈឿន អាយុ៣៣ឆ្នាំរងរបួសស្រាល ។ ចំណែកនៅភូមិបន្ទាយឈើ មានលំនៅដ្ឋានពលរដ្ឋចំនួន០២ខ្នងបានរបើកដំបូល និងនៅភូមិព្រៃថ្មីមាន០១ខ្នងរបើកដំបូលដែរ។

លោកនៅ នា ឲ្យដឹងបន្ថែមដែរថា តួលេខខាងលើគ្រាន់តែជាតួលេខបឋម ដែលទទួលបានពីមេភូមិនីមួយៗ ។ ចំពោះចំនួនជាក់លាក់ ក្រុមការងារកំពុងចុះពិនិត្យមើលបន្ថែមទៀត៕

ជា ស្រស,ខេង ឧត្តម






Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top