Facebook Twitter Google+ Share

បណ្ដាមេដឹកនាំសម្ព័ន្ធអារ៉ាប់ជួបប្រជុំនៅក្នុងទីក្រុង Mecca ដើម្បីពិភាក្សាពីបញ្ហាអ៊ីរ៉ង់

2019-6-1 10:46| jupi | Tnaot

អារ៉ាប់៖ មេដឹកនាំសម្ព័ន្ធអារ៉ាប់បានមកជួបជុំគ្នា នៅទីក្រុងមេកាកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទទួលបានការអ ...


អារ៉ាប់៖ មេដឹកនាំសម្ព័ន្ធអារ៉ាប់បានមកជួបជុំគ្នា នៅទីក្រុងមេកាកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទទួលបានការអញ្ជើញពីព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត Salman bin Abdulaziz សម្រាប់កិច្ចប្រជុំកំពូលបន្ទាន់មួយ។

ព្រះមហាក្សត្រ Salman ទ្រង់បានកោះប្រជុំកម្រិតកំពូលចំនួន ៣លើក ក្រោយការកើនឡើងភាពតានតឹងរវាងអារ៉ាប៊ីសាអ៊ូឌីត និងគូរប្រជែងរបស់ខ្លួនគឺប្រទេសអ៊ីរ៉ង់។ ការដែលព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត អាចអញ្ជើញមេដឹកនាំក្នុងតំបន់ និងប្រមុខរដ្ឋនានាទៅកាន់ទីក្រុង Mecca យ៉ាងឆាប់រហ័ស ឆ្លុះបញ្ចាំងពីអំណាចរបស់ព្រះរាជាណាចក្រមួយនេះនៅក្នុងតំបន់ និងបំណងប្រាថ្នារបស់ខ្លួនក្នុងការបង្ហាញជំហរពីការរួបរួមមូស្លីម និងអារ៉ាប់លើបញ្ហាអ៊ីរ៉ង់។ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi, ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman និងលោក Abdel Fattah al-Burhan មេដឹកនាំក្រុមប្រឹក្សាយោធាបណ្ដោះអាសន្នរបស់ប្រទេសស៊ូដង់ បានស្ថិតក្នុងចំណោមមេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ៕

អត្ថបទ៖ សុខមាន


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top