សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៥ឆ្នាំ នេះបើតាមរបាយក ...
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៥ឆ្នាំ នេះបើតាមរបាយការណ៍បង្ហាញដោយរដ្ឋាភិបាល។ តួលេខបង្ហាញក្នុងរបាយការណ៍ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលោកនាយករដ្ឋមន្ដ្រីណារិនដ្រា ម៉ូឌី ដែលទើបចូលកាន់តំណែងអាណត្ដិទីពីរកាលពីថ្ងៃទី៣០ឧសភា។ របាយការណ៍ហិរញ្ញវត្ថុរបស់ឥណ្ឌា គិតពីខែមេសាឆ្នាំ២០១៨ដល់ខែមីនាឆ្នាំ២០១៩ សេដ្ឋកិច្ចរបស់ប្រទេសមួយនេះកើនឡើងបានតែ៦.៨ភាគរយប៉ុណ្ណោះ។ នៅក្នុងត្រីមាសចន្លោះពីខែមករាដល់ខែមីនា សេដ្ឋកិច្ចឥណ្ឌាកើនឡើងបានតែ៥.៦ភាគរយទេ ស្ថិតនៅពីក្រោយប្រទេសចិនជាលើកដំបូងក្នុងរយៈពេលជិត២ឆ្នាំ។ ដូច្នេះមានន័យថា ឥណ្ឌានឹងមិនអាចក្លាយជាប្រទេសមានសេដ្ឋកិច្ចកើនឡើងលឿនជាងគេទៀតទេក្នុងពិភពលោក។ អ្នកជំនាញសេដ្ឋកិច្ចឥណ្ឌាបានបញ្ចេញទស្សនៈថា រដ្ឋាភិបាលត្រូវតែគិតគូឡើងវិញពីការបង្កើតការងារឲ្យបានឆាប់រហ័ស និងកំណត់លក្ខខណ្ឌឲ្យបានសមស្របនៅតាមស្ថាប័នឬក្រុមហ៊ុននានា ដើម្បីអាចរក្សាស្ថិរភាពការងាររយៈពេលយូរ ជួយជំរុញដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ។ ចំពោះការលក់រថយន្ដបានធ្លាក់ចុះដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល៧ឆ្នាំ។ ការលក់ត្រាក់ទ័រ ម៉ូតូជាដើម ក៏ធ្លាក់ចុះដូចគ្នា ស្របពេលតម្រូវការផ្នែកធនាគារធ្លាក់ចុះខុសពីការរំពឹងទុក៕ |
Like Us On Facebook,You know you want to.
សាខាកាកបាទក្រហមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តចុះបាញ់ថ្នាំមូសនៅស្រុកកញ្ច្រៀច ដើម្បីបង្ការជំងឺគ
ដឹកអ្នកជំងឺទៅពេទ្យវៀតណាម សម្រាកតាមផ្លូវពេលយប់ ចោរលួចរថយន្តបាត់
អ្នកលក់សាច់ជ្រូក៖ សាច់ជ្រូកដែលពួកគាត់លក់សព្វថ្ងៃជាសាច់ដែលទទួលបានការពិនិត្យហ្មត់ចត់
ទើបរៀបការជាង១ខែ អន់ចិត្តខឹងប្តីហាមចុចទូរស័ព្ទលេង សម្រេចចិត្តចងកសម្លាប់ខ្លួន
អគ្គនាយក IMF ដាក់លិខិតសុំលាលែងចេញពីតំណែង
Latest comments
Login Register Now