Facebook Twitter Google+ Share

សមត្ថកិច្ចស្រុកខ្សាច់កណ្តាល កំពុងវែកមុខក្រុមជនសង្ស័យ៦នាក់ ព្រួតវាយបុរសម្នាក់ធ្លាយខួរស្លាប់ ...

2019-6-2 11:42| jupi | Tnaot

ខេត្តកណ្តាល៖ មានករណីហិង្សាដោយចេតនាមួយ កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១:០០នាទី រំលងអធ្រាត្រ ...

ខេត្តកណ្តាល៖ មានករណីហិង្សាដោយចេតនាមួយ កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១:០០នាទី រំលងអធ្រាត្រ ស្ថិតនៅចំណុចលើស្ពានព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក ម៉ែន សុឃឿន អធិការដ្ឋានគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះ២ នាក់ ទី១.ឈ្មោះ ថេត ដារ៉ា ហៅ រ៉េច ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបើករថយន្ត មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរងរបួសក្បាលធ្ងន់ធ្ងរ។ ទី២.ឈ្មោះ សារ៉េត ជូឡេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរងរបួសរលាត់ស្បែកលើដងខ្លួន ចំណែកជនសង្ស័យមានគ្នា៦នាក់ ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។



សមត្ថកិច្ចបានឲ្យដឹងបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរបានអង្គុយផឹកស៊ីជាមួយមិត្តភក្តិផ្សេងទៀតនៅផ្ទះឈ្មោះ សួន វិច្ឆិកា នៅភូមិក្នុង ឃុំព្រែក តាមាក់។ លុះដល់ម៉ោង ១២:៣០ នាទីអធ្រាត្រ ជនរងគ្រោះទាំងពីរ បានជិះម៉ូតូជូនឈ្មោះ ជា ដេវីត ទៅផ្ទះឯភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បន្ទាប់មកពួកគេបានជិះត្រឡប់មកផ្ទះវិញ ដោយឈ្មោះ ថេត ដារ៉ា ជាអ្នកឌុប។ ពេលមកដល់ហ្គារ៉ាសាំងហួសផ្ទះឈ្មោះ ជា ដេវីត បានបន្តិច ស្រាប់តែមានក្រុមជនសង្ស័យ ០៦នាក់ ជិះម៉ូតូ០២ គ្រឿង ដេញតាមម៉ូតូជនរងគ្រោះ រហូតដល់ស្ពានព្រែកតាមាក់ ត្រើយខាងកើត ក៏ត្រូវក្រុមជនសង្ស័យវាយជនរងគ្រោះឈ្មោះ ថេត ដារ៉ា ត្រូវចំក្បាល បណ្តាលឲ្យបែកចេញខួរ ចំណែកឈ្មោះ សារ៉េត ជូឡេង បានដួលរងរបួសរលាត់ ស្បែកលើដងខ្លួន ហើយក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។



លុះព្រឹកឡើង វេលាម៉ោង ៨:៣០នាទី ខាងមន្ទីរពេទ្យឲ្យជនរងគ្រោះត្រឡប់មកផ្ទះវិញ ដោយបញ្ជាក់ថា មិនអាចជួយសង្គ្រោះបានទេ ក្រុមគ្រួសារក៏ដឹកជនរងគ្រោះមកផ្ទះ ដល់ម៉ោង ១១:០០ នាទី ថ្ងៃដដែល ជនរងគ្រោះបានដាច់ ខ្យល់ស្លាប់។ នៅថ្ងៃដដែល កម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្ត បានធ្វើការពិនិត្យសពជនរងគ្រោះ ជាលទ្ធផល ស្នាមរបួសផុងលលាដ៍ លើថ្ងាសផ្នែកខាងស្តាំប្រវែង២៤cm x៥cm ផុងលលាដ៍ក្បាលចេញខួរ ប៉ះទង្គិចនឹងវត្ថុរឹង ស្នាមរបួសលើថ្ពាល់ខាងស្តាំប្រវែង ២,៥cm x០,៧cm ជម្រៅដល់ឆ្អឹង ក្រៅពីនេះមានស្នាមរបួសកកិតដោយការដួល ស្មាខាងស្តាំ ០១កន្លែង ម្រាមជើងខាងស្តាំ ០១កន្លែង ជង្គង់ទាំងសងខាង ម្រាមមេជើងផ្នែកខាងស្តាំ ០១កន្លែង។

ករណីនេះ កម្លាំងជំនាញខេត្ត ស្រុក កំពុងបន្តធ្វើការស្រាវជ្រាវ ដើម្បីឈានទៅកំណត់រកមុខសញ្ញាក្រុមជនសង្ស័យ ដោយរួមកិច្ចសហការជាមួយ អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល និងមុខកំពូល៕ យឺត ភារ៉ា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top