Facebook Twitter Google+ Share

បើករថយន្តវាក់គ្នា បុកអាហារដ្ឋានឈាងហេង បុគ្គលិកភ័យព្រលឹងចុងសក់

2019-6-2 11:45| jupi | Tnaot

ភ្នំពេញៈ បុរសម្នាក់បើករថយន្ដលឿន វាក់គ្នាជាមួយនឹងរថយន្ដគ្រឿងទៀត ជ្រុលចង្កូតទៅបុកគ្នា ហើយបន្ដទៅបុកជញ្ជាំ ...

ភ្នំពេញៈ បុរសម្នាក់បើករថយន្ដលឿន វាក់គ្នាជាមួយនឹងរថយន្ដគ្រឿងទៀត ជ្រុលចង្កូតទៅបុកគ្នា ហើយបន្ដទៅបុកជញ្ជាំងអាហារដ្ឋាន «ឈាង ហេង» បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅតាមមហាវិថី ព្រះសីហនុ កែងនឹងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញរថយន្ដមួយគ្រឿង ម៉ាកវីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-9933 បើកយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត បញ្ច្រាសទិសគ្នាជាមួយនឹងរថយន្តមួយគ្រឿង ម៉ាកព្រូសមិនចាំពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4825 ។ លុះពេលរថយន្ដបង្ក បើកមកដល់ចំណុចកើតហេតុ អ្នកបើកបរបានបត់ឆ្វេង ជ្រុលទៅបុករថយន្ដព្រូសដាច់ស្លាកលេខ ហើយបន្ដទៅបុកជញ្ជាំងអាហារដ្ឋានខាងលើយ៉ាងពេញទំហឹង។ ប៉ុន្ដែសំណាងល្អ នៅក្នុងហេតុការណ៍នោះ មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ឡើយ គ្រាន់តែរថយន្ដរងនូវការខូចខាតយ៉ាងដំណំតែប៉ុណ្ណោះ។ ដោយឡែកអ្នកបើករថយន្ដព្រូ បានបើករថយន្ដគេចទៅបាត់ ដោយបន្សល់ទុកនូវស្លាកលេខ ភ្នំពេញ 2AA-4825 នៅកន្លែងកើតហេតុ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរខណ្ឌ៧មករា បានចុះមកយករថយន្តបង្កទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ៕ ដោយលោក សុភាព


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top