Facebook Twitter Google+ Share

បុរសម្នាក់បើកបរគោយន្តកន្ត្រៃដឹកឈើមិនប្រយ័ត្ន រអិលក្រឡាប់សង្កត់លើខ្លួនឯងស្លាប់

2019-6-6 09:46| jupi |Tnaot

ខេត្តមណ្ឌលគិរីៈ មានសេចក្តីរាយការណ៍មួយថា មានករណីមនុស្សស្លាប់ ដោយសារបើកគោយន្តកន្ត្រៃកក្ដារចំនួន៥ផ្លាន រអិលក្រឡាប់សង្កត់អ្នកបើកស្លាប់ កាលពីវេលាម៉ោង១៦ និង៤០នាទី នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្បែរចម្ការចេក ស្ថិតក្នុងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។



ជនរងគ្រោះ ឈ្មោះ ប៉ក់ ស៊ុន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើត នៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងស្នាក់នៅភូមិ ចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។


Capture.JPG


ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកគោយន្ដក្ដារ ប្រហែល៥ផ្លាន និងមានអ្នករួមដំណើរជាមួយផង។ លុះពេលគាត់បើកគោយន្ដមកដល់ចំណុចកើតហេតុដែលជាចំណោតចុះពីលើភ្នំ ស្រាប់តែគោយន្ដរអិលកង់ ធ្វើឲ្យអ្នកបើកបរទប់ហ្រ្វាំងមិនជាប់ ក៏រអិលធ្លាក់ពីលើគោយន្ដ កៀបជាប់នឹងក្ដារ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។ 


ដោយឡែកអ្នករួមដំណើរជាមួយចំនួន៦នាក់ បានចុះចេញ មុនពេលជួបនឹងហេតុការណ៍នេះកើតឡើង ទើបមិនមានគ្រោះថ្នាក់។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ហើយបញ្ជាក់ថា នេះជាគ្រោះថ្នាក់ចរាចរណ៍ មិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីផ្សេងឡើយ៕ 



Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top