Facebook Twitter Google+ Share

អាកាសយានដ្ឋានអន្តរជាតិ ទីក្រុង ទ្រីប៉ូលី រងការវាយលុកពីយន្តហោះយោធា

2019-6-7 08:43| jupi |Tnaot

អាកាសយានដ្ឋានអន្តរជាតិ Migiga នៅទីក្រុង ទ្រីប៉ូលីប្រទេសលីបី បានប្រកាសថា នៅថ្ងៃទី៦ខែមិថុនា បានបញ្ជាក់ថា នៅល ...

អាកាសយានដ្ឋានអន្តរជាតិ Migiga នៅទីក្រុង ទ្រីប៉ូលីប្រទេសលីបី បានប្រកាសថា នៅថ្ងៃទី៦ខែមិថុនា បានបញ្ជាក់ថា នៅលើផ្លូវហោះហើរស៊ីវិល រងការវាយប្រហារដោយយន្តហោះចម្បាំង ។សកម្មភាពខាងលើ កើតឡើងក្នុងពេលកំពុងតែមានភាពតានតឹងនៅក្នុងតំបន់។



នៅក្នុងការវាយប្រហារនោះ មិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ឬអាយុជីវិតនោះឡើយ ហើយសកម្មភាពហោះហើរនៅតែបន្តធ្វើឡើងធម្មតា។ នៅដើមសប្តាហ៍នេះកម្លាំងទាហានលីបី បានប្រកាសឲ្យដឹងថា បានបណ្តេញក្រុមប្រឆាំង ដែលមានបំណងវាយប្រហារទៅលើអាកាសយានដ្ឋានទីក្រុង ទ្រីប៉ូលី។ នៅការប៉ះទង្គិចគ្នានោះ មានទាហានស៊ីឈ្នួល៦នាក់ មកពីប្រទេសឆាត រងការបាញ់សម្លាប់។



កាលពីដើមខែមេសាឆ្នាំ២០១៩បានប្រកាសឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ Mitiga បានផ្អាក់ការហោះហើរ ដោយសារតែរងការវាយប្រហារពីតំបន់ជិតខាង។



ការប៉ះទង្គិចគ្នានៅទីក្រុងទ្រីប៉ូលីនាពេលកន្លងមក បានសម្លាប់មនុស្សដល់ទៅ៤៥០ នាក់ ក្រៅពីនេះមាន មនុស្ស ២១០០នាក់រងរបួស ៕



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top