Facebook Twitter Google+ Share

ជម្លោះដោយអាវុធ រវាងគណបក្សនយោបាយ នៅឥណ្ឌា ស្លាប់ និងរបួសមនុស្សច្រើននាក់

2019-6-9 15:16| jupi | Tnaot

ប្រមុខរដ្ឋឥណ្ឌា នៃគណបក្ស BJP លោក Mukul Roy បានចោទប្រកាន់ មេដឹកនាំ គណបក្ស TMC ថា បានបង្កនូវអំពើហិង្សាមកលើបុគ្គលិក ...

កាលពីចុងខែឧសភា កន្លងទៅនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីសារជាថ្មីមួយអាណត្តិទៀត ។ គណបក្ស Bharatiya Janata របស់គាត់ បានឈ្នះសំឡេងភាគច្រើនក្នុងសភា ដែលមានកៅអីសរុប ៥៤២៣អាសនៈនោះ ។ 


អ្នកគាំទ្រគណបក្សស្លាបខាងស្តាំ គណបក្សកាន់អំណាចឥណ្ឌា ៣នាក់ និងម្នាក់ទៀត មកពីគណបក្សក្នុងតំបន់ដែលជាគូប្រជែងនោះ បានស្លាប់ក្នុងការបាញ់ប្រហា រដោយអាវុធមួយកើតឡើង នៅក្នុងរដ្ឋ West Bengal ។ សារព័ត៌មាន AFP ផ្សាយបែបនេះ ដោយស្រង់ប្រភពពីមន្ត្រីប៉ូលិស និងអ្នកនយោបាយក្នុងតំបន់។


ប្រព័ន្ធផ្សព្វផ្សាយដដែលបន្តថា មនុស្ស១៨នាក់ផ្សេងទៀត រងរបួស ក្នុងការប៉ះទង្គិច ដែលបានកើតឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នោះ ។

សារព័ត៌មានឥណ្ឌា (The Times of India) បានផ្សាយថា ការប្រឈមមុខកើតឡើងរវាងគណបក្ស Bharatiya Janata Party (BJP)ហើយនិងគណបក្ស Trinamool Congress ទៅលើករណី ដក ឬលុបចោលទង់របស់គណបក្សពួកគេ ។ ភាគីទាំងពីរទម្លាក់កំហុសគ្នាទៅវិញទៅមក ថាជាអ្នកបង្កឡើងនូវអំពើហិង្សានោះឡើង ។


ប្រមុខរដ្ឋឥណ្ឌា នៃគណបក្ស BJP លោក Mukul Roy បានចោទប្រកាន់ មេដឹកនាំ គណបក្ស TMC ថា បានបង្កនូវអំពើហិង្សាមកលើបុគ្គលិកគណបក្សរបស់ខ្លួន ។ សារព័ត៌មានឥណ្ឌាផ្សាយទៀតថា នៅរដ្ឋផ្សេងដទៃទៀត ក៏មានផ្ទុះឡើងនូវអំពើហិង្សាស្រដៀងគ្នានេះដែរ ។

ដើមសប្តាហ៍កន្លងនេះ មន្ត្រីជាន់ខ្ពស់ប្រចាំនៅខេត្ត West Bengal បានថ្លែងថា គណបក្សនយោបាយនៅក្នុងខេត្ត West Bengal ទាំងឡាយ មិនអនុញ្ញាតឲ្យធ្វើពិធីជួបជុំអបអរសាទរអំពីជ័យជំនះរបស់គណបក្សនោះឡើយ ដោយសារតែមានកើតឡើងការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រគណបក្សនយោបាយនីមួយៗ ៕ thach086


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top