Facebook Twitter Google+ Share

ពលរដ្ឋជិតបីពាន់នាក់បង្កើតព្រឹត្តការណ៍ពិសានំបញ្ចុក អមដោយក្រុមសិល្បៈល្ខោនបាសាក់បន្ថែមទៀត ...

2019-6-9 16:27| jupi | Tnaot

ខេត្តកំពង់ចាម៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី០៩ មិថុនា ២០១៩នេះ បានបង្កើតព្រឹត្តិការណ៍ទទ ...

ខេត្តកំពង់ចាម៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី០៩ មិថុនា ២០១៩នេះ បានបង្កើតព្រឹត្តិការណ៍ទទួលទាននំបញ្ចុករួមគ្នា ក្នុងវត្តមួយកន្លែងនៅឃុំកោះសំរោង ស្រុកកំពង់សៀម ដែលមានប្រជាពលរដ្ឋចំនួនជិត ៣.០០០ នាក់បានចូលរួម។



ក្រោយពីបញ្ចប់ពិធីសម្ពោធឈាបនដ្ឋាន ជាកន្លែងបូជាសពនៅក្នុងបរិវេណវត្តកោះជ្រូក ដែលមានទីតាំងខាងលើហើយនោះ ក៏បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គី ដោយមានប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីយ៉ាងច្រើនកុះករ បានចូលរួមពិសា ដោយទឹកមុខសប្បាយរីករាយក្រៃលែង។



ដើម្បីញ៉ាំងឲ្យពិធីទទួលទាននំបញ្ចុកកាន់តែសប្បាយរីករាយ និងអធិកអធមបន្ថែមទៀតនោះ គឺមានក្រុមសិល្ប:ល្ខោនបាសាក់ឈ្មោះ សូរិយាចន្រ្តា ខេត្តកំពង់ចាមបានសម្តែងជូនទស្សនាចំនួនពីរថ្ងៃ។ ក្នុងនោះពិធីហូបនំបញ្ចុកសាមគ្គី គឺបានធ្វើឡើងស្ទើរគ្រប់ឃុំសង្កាត់ នៃស្រុកក្រុងទាំង១០ របស់ខេត្តកំពង់ចាម៕ សុខជាតិ





Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top