Facebook Twitter Google+ Share

បញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

2019-6-9 16:39| jupi | Tnaot

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បញ្ជូនទៅតុលាការ នៅរសៀលថ ...

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀន។

លោកឧ.ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ត្រូវការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន ដែលជនសង្ស័យខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការស្រាវជ្រាវតាមដានតាំងពីយប់ថ្ងៃទី០៧ ខែមិថុនា រហូតដល់ថ្ងៃទី០៩ ទើបសមត្ថកិច្ចក្របួចបានទាំងអ្នកជួញដូរ និងប្រើប្រាស់។



លោកបន្តថា ក្រោមការបញ្ជាដោយផ្ទាល់របស់លោក កម្លាំងអាវុធហត្ថខេត្ត ចំនួន០៩នាក់ រថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរង បានឃាត់ខ្លួនជនសង្ស័យនៅផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ កំពុងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ក្រោយមក ក៏ឃាត់ខ្លួនជាបន្តបន្ទាប់សរុប៤នាក់ ដែលជនសង្ស័យទី១-ឈ្មោះ ពៅ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ វិន សិលា ភេទប្រុស អាយុ២៤ឆ្នាំ ទី៣ -ឈ្មោះ សេង រតនា ភេទប្រុស អាយុ២៤ឆ្នាំ និងទី៤-ឈ្មោះយឹម សុខលី ភេទប្រុស អាយុ៣០ឆ្នាំ ទាំង៤នាក់មានទីលំនៅបច្ចុប្បន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។


ដោយឡែកវត្ថុតាង រួមមាន រថយន្ត១គ្រឿង ម៉ូតូចំនួន១គ្រឿង រួមនិងម្សៅពណ៌ស ដែលសង្ស័យជាថ្នាំញៀនចំនួន១១កញ្ចប់តូច ធំ ទម្ងន់សរុប ៥,២១ ក្រាម៕ បញ្ញា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top